ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក អ៊ុន ចាន់ដា បង្ហាញពីប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការលើកកម្ពស់សេវារដ្ឋបាលឌីជីថល
ថ្ងៃទី ៖ 18-03-2026, ដោយ​​ Dara007 , 9 Views
                     
កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់បទសម្ភាសន៍ជូនក្រុមការងារក្រសួងមហាផ្ទៃ អំពីផលប្រយោជន៍នៃការដាក់ឱ្យអនុវត្ត «កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ» នៅអង្គភាពច្រកចេញចូលតែមួយ។

ក្នុងកិច្ចសម្ភាសន៍នេះ លោកអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើបរិវត្តកម្មឌីជីថលនេះ មិនត្រឹមតែផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ផលប្រយោជន៍ជាច្រើនដល់បុគ្គលិកផ្តល់សេវា និងរដ្ឋបាលខេត្តទាំងមូល។ ការអនុវត្តតាមប្រព័ន្ធនេះ បានជួយឱ្យរដ្ឋបាលខេត្ត អាចតាមដានរាល់ស្ថានភាពសំណុំរឿងបានគ្រប់ជំហាន ហើយមន្ត្រីម្នាក់ៗ មានតួនាទី និងការទទួលខុសត្រូវច្បាស់លាស់ក្នុងប្រព័ន្ធ ដែលជួយកាត់បន្ថយការយឺតយ៉ាវ និងជំរុញឱ្យការផ្តល់សេវាប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់។

លោកថា ប្រព័ន្ធអនឡាញ បានជួយឱ្យមន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយ កាត់បន្ថយការងាររដ្ឋបាលដែលស្មុគស្មាញដោយដៃ។ ការកត់ត្រាក្នុងសៀវភៅបញ្ជី ត្រូវបានជំនួសដោយប្រព័ន្ធឌីជីថល ដែលជួយឱ្យការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ឯកសារមានភាពរហ័ស និងត្រឹមត្រូវខ្ពស់ បញ្ចៀសបាននូវកំហុសអចេតនានានា។

ជាមួយគ្នានោះ លោកក៏បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការបន្តគាំទ្រ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះឱ្យកាន់តែទូលំទូលាយ ដើម្បីប្រែក្លាយរដ្ឋបាលខេត្ត ទៅជារដ្ឋបាលឌីជីថលដ៏មានសក្តានុពល ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-អូស្ត្រាលី ស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗអភិវឌ្ឍន៍ជំនាញនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ លើវិស័យឧស្សាហកម្មដែលកំពុងមានតម្រូវការខ្ពស់។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com