ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បង្រ្កាប និងឃាត់ខ្លួននារីជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀន
ថ្ងៃទី ៖ 17-03-2026, ដោយ​​ Dara007 , 31 Views
                     
ភ្នំពេញៈ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងអាវុធហត្ថខណ្ឌចំការមន និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមមាន ៖ ១.ឈ្មោះ ហ៊ុត រីណា ភេទស្រី អាយុ៣៩ឆ្នាំ, ២.ឈ្មោះ សៅ ចាន់នី ភេទស្រី អាយុ៤៥ឆ្នាំ នៅចំណុចតំបន់បាសាក់លែន ផ្លូវលំ ភូមិ៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណី រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ (កញ្ឆាក្រៀម)។ វត្ថុតាងចាប់យករួមមាន ៖ កញ្ឆាក្រៀម ៨០កញ្ចប់, បារីកញ្ឆា ១៥០ដើម, កញ្ឆាដុំខ្មៅ ១០ដុំ, ចាហួយពណ៍បៃតង ១០៦គ្រាប់, ចាហួយពណ៍ឈាមជ្រូក ៣១គ្រាប់, ចាហួយពណ៍ក្រហម ៦៨គ្រាប់, ចាហួយកញ្ចប់ពណ៍បៃតង ១២កញ្ចប់, កញ្ឆា CHEETAH ០៦កញ្ចប់, ចាហួយ WONKA ០៤កញ្ចប់, ចាហួយCAMINO ០១កញ្ចប់, RASPBERRY ០១កញ្ចប់, MINTY MAGIC ០១កញ្ចប់, ម្សៅម៉ត់ពណ៌ស ០១កញ្ចប់។

បច្ចុប្បន្ននារីជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ ថ្លែងថា ការចុះធ្វើអធិការកិច្ចរួមគ្នា រួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុត ដើម្បីត្រៀមលក្ខណៈក្នុងបរិបទដែលកម្ពុជានឹងត្រូវចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com