|
បង្រ្កាប និងឃាត់ខ្លួនមនុស្ស៨នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសងជល់មាន់ ក្នុងភូមិសាស្ត្រក្រុងច្បារមន
ថ្ងៃទី ៖ 15-03-2026, ដោយ Dara007 , 8 Views
កំពង់ស្ពឺៈ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបជាក់ស្តែងនិងឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសងជល់មាន់ ស្ថិតនៅក្នុងភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។
ក្រុមជនសង្ស័យទាំង០៨នាក់ដែលឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ គៀត ចាន់ធួន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងសង្កែ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ២-ឈ្មោះ ឃឿន សៅឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិសង្កែជ្រុំ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ៣-ឈ្មោះ លឹម សាលាង ភេទប្រុស អាយុ៤៣ មុខរបររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ៤-ឈ្មោះ សុំ ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិពេជ្រសង្វារ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ៥-ឈ្មោះ ឃិន ប្រេស ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ៦-ឈ្មោះ យឹម សុភិន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិសង្កែជ្រុំ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ៧-ឈ្មោះ អៃ សុខវ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិបឹងទន្លាប់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ៨-ឈ្មោះ អួន ភា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងខ្យង ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដោយបានចាប់យកវត្ថុតាងរួមមាន៖ម៉ូតូចំនួន ០៩គ្រឿង,ទូរស័ព្ទចំនួន ០៦គ្រឿង,មាន់ជល់ចំនួន ០៣ក្បាល ព្រមទាំងជញ្ជីងថ្លឹងមាន់ចំនួន០១ផងដែរ។បច្ចុប្បន្នក្រុមជនសង្ស័យទាំង០៨នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕
|