ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នៅព្រឹកស្អែក បងប្អូនកម្មកររោងចក្រ ជេ ស្តារ ហ្គាម៉ិន នឹងចូលធ្វើការវិញហើយ
ថ្ងៃទី ៖ 18-03-2026, ដោយ​​ Dara007 , 7 Views
                     
ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បងប្អូនកម្មកររោងចក្រ ជេ ស្តារ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នឹងចូលធ្វើការវិញហើយ ក្រោយដោះស្រាយបញ្ចប់សព្វគ្រប់នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អ្នកនាំពាក្យរូបនេះបានអះអាងថា៖«ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ ពីសំណាក់មន្ត្រីជំនាញ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយសះជា ហើយកម្មករនិយោជិតនឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ»។

លោក ស៊ុនមេសា បានឱ្យដឹងទៀតថា ក្រោយពីបានស្តាប់កង្វល់និងការស្នើសុំរបស់កម្មករកម្មការិនី មន្ត្រីជំនាញនៃក្រសួងការងារបានពិនិត្យមើលការអនុវត្តច្បាប់របស់ភាគីនិយោជក ហើយបានសម្របសម្រួលឱ្យមានដំណោះស្រាយចំនួន ៥ចំណុចរួមមាន ក្រុមហ៊ុនមិនកាត់ប្រាក់ថ្លៃបាយរបស់កម្មករនិយោជិតដែលមកធ្វើការមិនទៀងទាត់ក្នុងសប្ដាហ៍នោះទេ, ករណីកម្មករនិយោជិតមកធ្វើការ និងធ្វើការបន្ថែមម៉ោង ក្រុមហ៊ុនបើកផ្ដល់ប្រាក់ថ្លៃបាយ តាមចំនួនថ្ងៃមកធ្វើការ និងធ្វើការបន្ថែមម៉ោងជាក់ស្ដែង, ក្រុមហ៊ុនឯកភាពឱ្យបងប្អូនកម្មករនិយោជិត សម្រាក ដើម្បីរៀបចំស្តុករបស់ក្រុមហ៊ុន ដោយនៅទទួលបានប្រាក់ឈ្នួលដដែល និងឯកភាពផ្តល់ប្រាក់បន្ថែមសម្រាប់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់សោហ៊ុយធ្វើដំណើរជាដើម។

គួរបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់មន្ត្រីជំនាញចុះទៅសម្របសម្រួលដោះស្រាយករណីនេះ ដោយមានការចូលរួមពីតំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករនិយោជិតដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់បងប្អូនកម្មករ។ ជាមួយគ្នានេះ ក្រសួងការងារអំពាវនាវឱ្យនិយោជក និងកម្មករនិយោជិតទាំងអស់ទាក់ទងមកក្រសួងដើម្បីរកដំណោះស្រាយបានលឿនរហ័ស និងទាន់ពេលវេលា ចៀសវាងធ្វើសកម្មភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-អូស្ត្រាលី ស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗអភិវឌ្ឍន៍ជំនាញនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ លើវិស័យឧស្សាហកម្មដែលកំពុងមានតម្រូវការខ្ពស់។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com