ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាជ្ញាធរជាតិអប្សរា ត្រៀមលក្ខណៈស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្ត
ថ្ងៃទី ៖ 20-03-2026, ដោយ​​ Dara007 , 51 Views
                     
សៀមរាបៈ អាជ្ញាធរជាតិអប្សរា មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូន និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ "ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត" ឬសមរាត្រី (Equinox) ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២១ ខែមីនាខាងមុខ។ ប៉ុន្តែភ្ញៀវជាតិនិងអន្តរជាតិអាចអញ្ជើញមកគយគន់ថ្ងៃរះនៅអង្គរវត្តដែលមានទិដ្ឋភាពដ៏ត្រចះត្រចង់ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងផ្តល់បទពិសោធន៍ទស្សនាដ៏ល្អប្រសើរជូនភ្ញៀវទេសចរ ដែលត្រូវបានរំពឹងថានឹងមានចំនួនយ៉ាងច្រើនកុះករ អាជ្ញាធរជាតិអប្សរាបានចាត់តាំងភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទេសចរណ៍យ៉ាងយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលលំហូរចរាចរណ៍ថ្មើរជើង រក្សាអនាម័យបរិស្ថាន និងធានាសុវត្ថិភាពទូទៅក្នុងអំឡុងពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍សមរាត្រីតែងតែទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ ព្រឹត្តិការណ៍ដ៏កម្រនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ៨ម៉ឺននាក់ មកកម្សាន្តនៅរមណីយដ្ឋានអង្គរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រោយកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅល្ងាចថ្ងៃទី២០ ខែមីនានេះ សហជីពគ្រប់និន្នាការនៅកម្ពុជាបង្ហាញការពេញចិត្តនិងគាំទ្ររាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ក្នុងការជួយដល់បងប្អូនកម្មករនិយោជិត ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com