ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
គ.ជ.គ.ម ណែនាំឱ្យមន្រ្តី ក្រោមឱវាទបន្តឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា
ថ្ងៃទី ៖ 12-01-2026, ដោយ​​ Dara007 , 22 Views
                     
ភ្នំពេញៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម)បានណែនាំឱ្យមន្រ្តី ក្រោមឱវាទបន្តឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវ ការខូចខាត និងបាត់បង់ទាំងអាយុជីវិតទ្រព្យសម្បត្ត និងផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដការងារបន្តឆ្នាំ២០២៦ដើម្បីតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ ព្រមទាំងស្តាប់នូវរបាយការណ៍សង្ខេបអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមនិងសំណូមពររបស់នាយកដ្ឋានជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. នាព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៦នៅ ទីស្តីការ(គ.ជ.គ.ម) លោក ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តី ក្រោមឱវាទដោយត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញការនិងត្រូវសម្រេចឱ្យបាននូវលទ្ធផលការងារទៅលើកតួនាទីភារកិច្ចរបស់ខ្លួន បន្តចុះផ្សព្វផ្សាយបញ្ជ្រៀបការងារឆ្លើយតបនិងសង្គ្រោះបន្ទាន់ពាក់ទៅនឹងគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិនិងបង្កឡើងដោយមនុស្ស។

លោក បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ តំណាងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ បានអញ្ជើញចុះពិនិត្យជាបន្តបន្ទាប់ ក្នុងហេតុការណ៍គ្រោះមហន្តរាយធម្មជាតិដែល បានកើតមាននៅតាមបណ្តាខេត្តមួយចំនួន និងផ្តល់នូវអនុសាសន៍ណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ក្នុងការអន្តរាគមន៍ជួយ សង្គ្រោះប្រជាជនដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវ ការខូចខាត និងបាត់បង់ទាំងអាយុជីវិតទ្រព្យសម្បត្ត និងផលដំណាំផ្សេងៗ រួមនិងការឧបត្ថម្ភអំណោយ សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ នូវរាល់ការខូចខាតនិងបាត់បង់ទាំងលំនៅឋាន ដំណាំដាំដុះ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។

លោកបានគូសបញ្ជាក់ថាទិសដៅឆ្នាំ២០២៦របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រៀមលក្ខណៈជានិច្ចបន្តសហការនិងសម្របសម្រួលជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានក្នុងការវាយតម្លៃ និងប៉ាន់ប្រមាណការខូចខាត និងបាត់បង់ ក្នុងហេតុការណ៍គ្រោះ មហន្តរាយផ្សេងៗ ដើម្បីមានមូលដ្ឋានក្នុងការត្រៀមរៀបចំ ការឆ្លើយតបសង្គ្រោះបន្ទាន់និងកាត់បន្ថយការ ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរឱ្យបានជាអតិបរមា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ យ៉ាងច្រើនកុះករ ជាពិសេសក្នុងថ្ងៃឈប់សម្រាកឬពិធីបុណ្យទាននានា តែងចូលមកទស្សនារមណីយដ្ឋានអង្គរ ខណៈទេសចរជាតិបានស្ងើចសរសើរអំពីការថែទាំ និងរៀបចំ នៅតែមានភាពទាក់ទាញ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com