|
សម្ដេចធិបតី៖ បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍដទៃទៀត និងបន្តជួយដល់កិច្ចដំណើរការរបស់កម្ពុជា ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ
ថ្ងៃទី ៖ 11-01-2026, ដោយ Dara007 , 35 Views
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា សង្ឃឹមថា បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍដទៃទៀត និងបន្តជួយដល់កិច្ចដំណើរការរបស់កម្ពុជា ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញជាពិសេសនៅក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ពីជម្លោះព្រំដែន ។
ថ្លែងសារពិសេស ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពីវិធានការដោះស្រាយ របស់រាជរដ្ឋាភិបាល ចំពោះផលប៉ះពាល់ ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាត ដែលមានជាអត្ត សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី និងទូរគមាគមន៍ ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ រាជរដ្ឋាភិបាល និងប្រើប្រាស់ធនធានថវិកា ទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍ ដើម្បីស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលអាចឆាប់បំផុត តាមស្ថានភាពជាក់ស្តែង
។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតី ក៏សូមថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលចិន រដ្ឋាភិបាលអាមេរិក ធនាគារអភិវឌ្ឍអាស៊ី ADB បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍដទៃទៀត ដែលបានផ្តល់ ជំនួយជាសម្ភារៈ និងហិរញ្ញប្បទាន ដល់រាជរដ្ឋាភិបាល ដើម្បីសម្រាលទុក្ខលំបាក និងដោះស្រាយបញ្ហានានា ដល់បងប្អូនជនភៀសសឹក ជាពិសេសការស្តារជីវភាពរស់នៅរបស់បងប្អូននៅពេលត្រឡប់ទៅកាន់លំនៅឋានវិញ និងការជួសជុលស្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ជាពិសេសសាលារៀន និងមណ្ឌលសុខភាព ៕
|