ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ចិនចំណាត់ថ្នាក់ទី១ នៃដៃគូពាណិជ្ជកម្មរបស់កម្ពុជា នៅឆ្នាំ២០២៥
ថ្ងៃទី ៖ 09-01-2026, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍ ស្តីពីកិច្ចការពាណិជ្ជកម្មអន្តរជាតិ ដោយបង្ហាញថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ មានប្រទេសចិន ស្ថិតក្នុងលេខរៀងទី១ មានទំហំទឹកប្រាក់ ១៩,៧៣ ពាន់លានដុល្លារអាមេរិក។

ក្នុងនោះអាស៊ាន នៅលេខរៀងទី២ មានទំហំទឹកប្រាក់ ១៦,៣៧ ពាន់លានដុល្លារអាមេរិក ខណៈដែលសហរដ្ឋអាមេរិកនៅលេខរៀងទី៣ មានទំហំទឹកប្រាក់ ១៣,១៥ ពាន់លានដុល្លារអាមេរិក ។

ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ចិន ១៩,៧៣ ពាន់លានដុល្លារអាមេរិក, អាស៊ាន ១៦,៣៧ ពាន់លានដុល្លារអាមេរិក, សហរដ្ឋអាមេរិក ១៣,១៥ ពាន់លានដុល្លារអាមេរិក, សហភាពអ៊ឺរ៉ុប ៥,៨៧ ពាន់លានដុល្លារអាមេរិក, ជប៉ុន ២,៥៣ពាន់លានដុល្លារអាមេរិក, កាណាដា ១,៣៣ ពាន់លានដុល្លារអាមេរិក, ចក្រភពអង់គ្លេស ១,០៧ ពាន់លានដុល្លារអាមេរិក, សាធារណរដ្ឋកូរ៉េ ៩២៣,០៥ លានដុល្លារអាមេរិក, អូស្ត្រាលី ៦២៥,៨៧ លានដុល្លារអាមេរិក, ឥណ្ឌា ៥១០,៦៩ លានដុល្លារអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម ៩៨,៧៦ លានដុល្លារអាមេរិក ។

ជាមួយគ្នានេះ ទំនិញសំខាន់ៗ ១០មុខរបស់កម្ពុជា រួមមាន៖ ១សម្លៀកបំពាក់, ២ស្បែកជើង, ៣សម្ភារៈធ្វើដំណើរ និងកាបូប, ៤អង្ករ, ៥សំបកកង់រថយន្ត, ៦គ្រាប់ស្វាយចន្ទី, ៧គ្រឿងអេឡិចត្រូនិកនិងភាគបំបែក, ៨ដំឡូងមី, ៩កង់, ១០ខ្សែភ្លើង និងបង្គំខ្សែភ្លើង ។

យោងតាមសមិទ្ធផលការងារ ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ការនាំចេញ-នាំចូលទំនិញ រវាងកម្ពុជាជាមួយដៃគូអន្តរជាតិទាំងអស់ មានទឹកប្រាក់សរុបចំនួន ៦៥,២៤ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានចំនួន ៥៥,៤៥ពាន់លានដុល្លារ។

លោកស្រីបានបញ្ជាក់ថា ការសម្រេចបាននូវសមិទ្ធផលជាច្រើនទាំងអស់នេះ ក្នុងនោះក្រសួង ក៏បានធ្វើពិពិធកម្មទីផ្សារ ដោយបានបើកនូវទីផ្សារថ្មីៗ ដែលក្នុងនោះពាក់ព័ន្ធនឹងការនាំចេញផលិតផលកម្ពុជា ដោយបានកើនឡើងរហូតដល់ ១៦៩ប្រទេស នៅក្នុងឆ្នាំ២០២៥ ដែលកើនជាងឆ្នាំ២០២៤ ដែលមានចំនួន១៦៤ប្រទេស៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍ ស្តីពីកិច្ចការពាណិជ្ជកម្មអន្តរជាតិ ដោយបង្ហាញថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ មានប្រទេសចិន ស្ថិតក្នុងលេខរៀងទី១ មានទំហំទឹកប្រាក់ ១៩,៧៣ ពាន់លានដុល្លារអាមេរិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com