ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បក្សប្រជាជនកម្ពុជា នឹងបោសសម្អាតបុគ្គលយកឈ្មោះសម្តេចតេជោ និងសម្តេចធិបតីទៅបំពានច្បាប់
ថ្ងៃទី ៖ 08-01-2026, ដោយ​​ Dara007 , 9 Views
                     
ភ្នំពេញៈ លោក ជា ធីរិទ្ធ បានអះអាងថា បុគ្គលណាក៏ដោយដែលបានយកឈ្មោះសម្តេចតេជោ និងសម្តេចធិបតី ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ គឺជាគោលដៅដែលគណបក្សប្រជាជនកម្ពុជាត្រូវបោសសម្អាតចោល។ ក្នុងបណ្តាញគណនីផ្លូវការរបស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោបានឲ្យដឹងថា បុគ្គលណាដែលប្រព្រឹត្តទង្វើខុសច្បាប់ ទោះមានតួនាទីអ្វីក៏ដោយមិនអាចរួចផុតពីសំណាញ់ច្បាប់បានដែរ។

ក្នុងបណ្តាញគណនីផ្លូវការរបស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោបានឲ្យដឹងថា បុគ្គលណាដែលប្រព្រឹត្តទង្វើខុសច្បាប់ ទោះមានតួនាទីអ្វីក៏ដោយមិនអាចរួចផុតពីសំណាញ់ច្បាប់បានដែរ។

លោកបានបញ្ជាក់ថា ជនដែលព្យាយាមភ្ជាប់ឈ្មោះថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីការពារនិងបិទបាំងទង្វើបំពានច្បាប់របស់ខ្លួន ធ្វើបាបប្រជាជន គឺជាក្រុមគោលដៅ ដែលគណបក្សកាន់អំណាចត្រូវបោសសម្អាតចោល ។

ស្របពេលសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនលោក ចេន ហ្ស៊ី ជាអ្នកជំនួញជនជាតិចិនដ៏ល្បីឈ្មោះ រួមនឹងបក្ខពួក២នាក់ផ្សេងទៀត ឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui បញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន បានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ការចាប់ខ្លួនជនជាតិចិនទាំង៣នាក់នេះ តបតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរ ។

សូមបញ្ជាក់ថា ឈ្មោះ ចេន ហ្ស៊ី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍ ស្តីពីកិច្ចការពាណិជ្ជកម្មអន្តរជាតិ ដោយបង្ហាញថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ មានប្រទេសចិន ស្ថិតក្នុងលេខរៀងទី១ មានទំហំទឹកប្រាក់ ១៩,៧៣ ពាន់លានដុល្លារអាមេរិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com