ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ស្ថានការណ៍ ថ្ងៃទី១៧ រហូតដល់ម៉ោង ៥ល្ងាច ថ្ងៃទី១៨ ខែធ្នូ យោធាថៃបានបាញ់ប្រហារ និងឈ្លានពាន នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥
ថ្ងៃទី ៖ 18-12-2025, ដោយ​​ Dara007 , 37 Views
                     
ភ្នំពេញៈ ក្រសួងការពារជាតិ បានសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ១៧:៣០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំ និងកាំភ្លើងគាំទ្រចូលភូមិសាស្ត្រជប់គគីរ។ - ម៉ោង ១៧:៤៧នាទី យោធាថៃបានចាប់ផ្តើមធ្វើសកម្មភាព ដោយបានចល័តរថក្រោះ និងប្រើ ប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រវាលឥន្ទ្រី, ភ្នំខ្មោច និងបុស្សុស្បូវ-ជាំតែ។ សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលយោធាថៃបានប្រើប្រាស់ កំឡុងពេលប្រតិបត្តិការកាលពីម្សិលមិញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីតាំងវេលាម៉ោង ៤:៤៥នាទីទៀបភ្លឺមក រួមមាន៖ កាំភ្លើង DK, កាំភ្លើង១០០ម.មបំពាក់លើរថក្រោះ, កាំភ្លើងធំ ១០៥ម.ម និង ១៥៥ម.ម, កាំភ្លើងគាំទ្រគ្រប់ប្រភេទ, ដ្រូនបាញ់ផ្សែងពុល, ដ្រូនទម្លាក់ភ្លើង, ដ្រូនអត្តឃាត, ដ្រូនបំពាក់កាំភ្លើង និងរថក្រោះ។ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ៥:៣០នាទី យោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។ - ម៉ោង ៨:១០នាទី យោធាថៃបានចល័តកម្លាំងនៅខាងមុខភូមិសាស្ត្រផ្ទះក្រហម។ - ម៉ោង ៨:១៥នាទី យោធាថៃបានចាប់ផ្តើមវាយប្រហារនៅភូមិសាស្ត្រផ្ទះក្រហម, ៥មករា, ភ្នំទ្រព្យ, ប្រាសាទព្រះវិហារ និងចំការចេក។ - ម៉ោង ៩:៤៥នាទី យោធាថៃនៅបន្តបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទតាក្របី។ - ម៉ោង ៩:៥១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រភ្នំខ្មោច។ - ម៉ោង ១០:០៧នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រពាក់ស្បែក ។ - ម៉ោង ១០:២៩នាទី យោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និង៥មករា។ - ម៉ោង ១៦:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្រ្តភ្នំខ្មោច - ម៉ោង១៧:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងដោយប្រើប្រាស់កាំភ្លើងត្បាល់, រថក្រោះបាញ់បំបុក និងកាំភ្លើងធំចូលក្នុងភូមិសាស្រ្តភ្នំខ្មោច ។ - គិតត្រឹមម៉ោង ១៧:០០នាទី សកម្មភាពនៃការបាញ់ប្រហាររបស់យោធាថៃ ដើម្បីឈ្លានពានលើ ដែនអធិបតេយ្យរបស់កម្ពុជានៅតែបន្តការបាញ់ប្រហារ ដោយបានប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើង ចល័តបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងភ្នំត្រង៉ោល។ ចំពោះភូមិសាស្ត្រតាថាវ, ភ្នំខ្មោច និងប្រាសាទតាមាន់បន្តបាញ់ផ្លោងឥតដាច់។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ១៧:៣៧នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។ - ម៉ោង ២៣:១០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ - ចាប់ពីម៉ោង ១:១០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៦:៤៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។ - ម៉ោង ៨:១២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន និងភូមិជោគជ័យ។ - ម៉ោង ៩:៥៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ - ម៉ោង ១១:០៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ - ម៉ោង ១១:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។ - ម៉ោង ១៣:៤២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ - ម៉ោង ១៤:៣២នាទី និងម៉ោង ១៤:៤៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់នៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ - ម៉ោង ១៤:៤៧នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងដៃបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។ - ម៉ោង ១៥:៣៩នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់នៅភូមិសាស្ត្រភូមិជោគជ័យ។ - ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។ - ម៉ោង ១៦:៣៦នាទី ដល់ម៉ោង១៦:៥៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងពីនាវាចម្បាំងមកលើកម្ពុជាប្រមាណ ៤០គ្រាប់ចូលក្នុងភូមិសាស្រ្តឃុំថ្មដា។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សិង្ហបុរី នឹងជួយលើកកម្ពស់ជំនាញបច្ចេកទេសនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្ប អភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការទាក់ទាញអ្នកវិនិយោគ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com