ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
យោធាថៃ​បាន​ឈ្លានពានដល់​ក្រុងប៉ោយប៉ែត និង​សិរីសោភ័ណ ដោយ​ប្រើ F-16 ទម្លាក់គ្រាប់បែក នៅភូមិភាគ​៥
ថ្ងៃទី ៖ 18-12-2025, ដោយ​​ Dara007 , 5 Views
                     
យោធាឈ្លានពាន​ថៃ បាន​បន្តបាញ់ប្រហារដោយគិត​ចាប់តាំងពីម៉ោង​៨ព្រឹក​ដល់ម៉ោង​៣រសៀលថ្ងៃទី​១៨ ខែធ្នូ​នេះ នៅយោធភូមិភាគ៥ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានឱ្យដឹងថា នៅម៉ោង​៨និង១២នាទី យោធាថៃ បានបាញ់ផ្លោងចូលភូមិ​បឹងត្រកួន និងភូមិសាស្ត្រភូមិជោគជ័យ។

នៅម៉ោង​៩ និង​៥៨នាទី ទ័ពឈ្លានពាន​បានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ ឈានដល់ម៉ោង​១១ និង​៦នាទី ពួកគេ​បាន​ប្រើ​ F-16ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ដល់ម៉ោង​១១ និង​២០នាទី ពួកគេប្រើ​ដ្រូនស៊ើបការណ៍រំលោភក្នុងដែនអធិបតេយ្យកម្ពុជា នៅភូមិសាស្ត្រក្រោយភូមិជោគជ័យ និងភូមិព្រៃចាន់។

នៅម៉ោង​១ និង​៥២នាទី ពួកគេបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ ម៉ោង២ និង​៣២នាទី យោធាថៃ​បន្ត​ប្រើប្រាស់ F-16ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយ​បន្ត​សកម្មភាព​ដដែលនេះ នៅម៉ោង២ និង​៤៥នាទី។

នៅម៉ោង​២ និង​៤៧នាទី យោធាឈ្លានពាន​ថៃ បានបន្ត​ប្រើ​ប្រាស់កាំភ្លើងដៃបាញ់ ចូលក្នុងភូមិសាស្ត្រអូរភ្លុកដំរី។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សិង្ហបុរី នឹងជួយលើកកម្ពស់ជំនាញបច្ចេកទេសនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្ប អភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការទាក់ទាញអ្នកវិនិយោគ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com