|
សហភាពអឺរ៉ុប នឹងផ្តល់រូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា-ថៃ
ថ្ងៃទី ៖ 18-12-2025, ដោយ Dara007 , 5 Views
ភ្នំពេញៈ យោងតាមការចេញសេចក្តីថ្លែងការណ៍ របស់លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបបានគូសបញ្ជាក់ថា ជម្លោះរវាងប្រទេសកម្ពុជានិងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះហើយ បទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។
ទន្ទឹមនេះ លោកស្រីនឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ។
ជាមួយគ្នានេះ លោកស្រី បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបអាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់៕
|