|
លោក ឌិត ទីណា អញ្ជេីញគោរពវិញ្ញាណខន្ធលោកព្រិន្ទបាលទោ ទ្រី ដារ៉ា ដែលបានពលីជីវិតក្នុងសមរភូមិ
ថ្ងៃទី ៖ 14-12-2025, ដោយ Dara007 , 37 Views
បន្ទាយមានជ័យៈ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងប្រតិភូមអមដំណេីរ បានអញ្ជេីញគោរពវិញ្ញាណខន្ធលោកព្រិន្ទបាលទោ ទ្រី ដារ៉ា អត្តលេខ ២៦៥៦៨៧ មុខងារ យុទ្ធជនក្រុមទី៣ កងអនុសេនាតូចប្រតិបត្តិការចល័តទី១ កងអនុសេនាធំ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែល ដែលបានពលីជីវិតក្នុងសមរភូមិ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ២០និង៤០នាទីយប់។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ក៏ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសូមសម្តែងនូវក្តីសង្វេគសោកស្តាយ អាឡោះអាល័យជាទីបំផុតជាមួយលោក ខារ៉ា ទ្រី ត្រូវជាឪពុកបង្កើត ព្រមទាំងក្រុមគ្រួសារនៃសព។
|