ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា-បង់ក្លាដែស បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារសាជាថ្មី
ថ្ងៃទី ៖ 02-04-2026, ដោយ​​ Dara007 , 27 Views
                     
ភ្នំពេញៈ កម្ពុជា-បង់ក្លាដែស បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារសាជាថ្មី ដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក សេង សក្ដា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌវិស័យការងាររវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

លោករដ្ឋលេខាធិការបានជម្រាបជូនភ្ញៀវពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបញ្ជាក់ពីការពិនិត្យឡើងវិញនូវខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងការកំណត់កាលបរិច្ឆេទសមស្របសម្រាប់កិច្ចប្រជុំក្រុមការងារបច្ចេកទេស លើកទី៣ ដោយនឹងរួមគ្នាពិនិត្យឱ្យបានល្អិតល្អន់លើទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការនេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។

ក្នុងឱកាសដដែលនោះ លោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតបង់ក្លាដែស បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានសម្របសម្រួលផ្ដល់បណ្ណការងារ និងសៀវភៅការងារជនបរទេសជូនដល់ពលករជនជាតិបង់ក្លាដែសដែលកំពុងបំពេញការងារ និងប្រកបរបរក្នុងប្រទេសកម្ពុជា។

លើសពីនេះ លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាកិច្ចការដ៏សំខាន់ក្នុងការការពារសន្តិសុខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការងារឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-បង់ក្លាដែស៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-បង់ក្លាដែស បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារសាជាថ្មី ដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com