ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក លី ធុជ ៖ ឥណ្ឌាបន្តគាំទ្រចក្ខុវិស័យ“កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម”
ថ្ងៃទី ៖ 02-04-2026, ដោយ​​ Dara007 , 27 Views
                     
កោះកុងៈ លោកទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងថា ឥណ្ឌាបន្តគាំទ្រចក្ខុវិស័យ“កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម” និងធានាថាប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅដោយសុវត្ថិភាព ហើយគឺជាមិត្តល្អរបស់កម្ពុជាគ្រប់កាលៈទេសៈ។

ថ្លែងក្នុងពិធីអបអរសាទរការប្រកាសឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ជាឃុំអស់មីន ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌា ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ចាត់ទុកការប្រកាសឃុំត្រពាំងរូងអស់មីន គឺជាសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់សហគមន៍ និងសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលសមិទ្ធផលនេះ មិនត្រឹមតែជាកិច្ចការបច្ចេកទេសនៃការបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវជោគជ័យនៃការស្តារឡើងវិញនូវសុវត្ថិភាព សន្តិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោយសង្គ្រាមនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

លោក លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ចំពោះសមិទ្ធផលសកម្មភាពមីនក្នុងខេត្តកោះកុង ក៏ដូចជាប្តេជ្ញាបន្តគាំទ្រនូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត “កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម” និងធានាថាប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅដោយសុវត្ថិភាព ហើយសេចក្តីថ្លៃថ្នូររបស់មនុស្សក៏ត្រូវបានស្តារឡើងវិញផងដែរ។ ប្រទេសឥណ្ឌា គឺជាមិត្តល្អរបស់កម្ពុជាគ្រប់កាលៈទេសៈ។

ក្នុងឱកាសនោះផងដែរ លោកក៏សម្តែងនូវអំណរគុណជូនដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រតិបត្តិករបោសសម្អាតមីន អង្គការសង្គមស៊ីវិល សប្បុរជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នេះ។

ជាមួយគ្នានេះ លោក បានគូសបញ្ជាក់ទៀតថា សមិទ្ធផលនៃការបោសសម្អាតមីន មិនអាចកើតមានឡើងបានឡើយបើគ្មាន សន្តិភាពពេញលេញ ដែលកម្ពុជាទទួលបានតាមរយៈ គោលនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញជូនប្រទេសកម្ពុជា។ សន្តិភាពនេះ បានបង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់ការអនុវត្តការងារបោសសម្អាតមីន និងការស្តារឡើងវិញនូវការអភិវឌ្ឍន៍នៅតាមតំបន់ដែលធ្លាប់រងផលប៉ះពាល់ពីសង្គ្រាម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-បង់ក្លាដែស បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារសាជាថ្មី ដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com