ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
យោធាថៃនៅតែបន្តបាញ់ប្រហារចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាដដែល
ថ្ងៃទី ៖ 18-12-2025, ដោយ​​ Dara007 , 5 Views
                     
ភ្នំពេញៈ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា គិតមកទល់ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះយោធាថៃនៅតែបន្តបាញ់ប្រហារចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាដដែល។ ការណ៍នេះបានធ្វើឱ្យការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជាឈានចូលដល់ថ្ងៃទី១២ហើយ។

នៅក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា នាព្រឹកមិញនេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា មានប្រសាសន៍ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះយោធាថៃនៅតែបន្តប្រើប្រាស់អាវុធជាច្រើនប្រភេទដើម្បីបាញ់ផ្លោងចូលមកក្នុងទឹកដីកម្ពុជា ហើយថាចាប់តាំងពីការបើកប្រតិបត្តិការ របស់យោធាថៃមកលើកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះគឺបានបង្កជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែចំពោះសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ប៉ុណ្ណោះទេ តែថែមទាំងបានប៉ះពាល់ទៅដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

ក្នុងន័យនេះកម្ពុជានៅតែទាមទារសូមឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះឧក្រិដ្ឋកម្មសង្គ្រាមរបស់ភាគីថៃ និងទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោល និងឃោរឃៅនេះ។

លោកស្រីបានគូសបញ្ជាក់ថា រហូតមកដល់ម៉ោងនេះវីរកងទ័ព និងវីរនគរបាលជាតិរបស់យើង គឺនៅតែបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងអង់អាច និងស្វិតស្វាញតតាំងជាមួយនឹងសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹក ហើយកម្ពុជាក៏សូមបញ្ជាក់ជូនផងដែរថាយើងមានសិទ្ធិស្វ័យការពារដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនរបស់ខ្លួនទោះក្នុងតម្លៃណាក៏ដោយ ដោយប្រជាពលរដ្ឋទាំងអស់សូមជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ព វីរនគរបាលដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។

រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សិង្ហបុរី នឹងជួយលើកកម្ពស់ជំនាញបច្ចេកទេសនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្ប អភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការទាក់ទាញអ្នកវិនិយោគ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com