ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រសួងការងារស្នើឱ្យម្ចាស់ហ្វេសប៊ុកផេក "ព័ត៌មានពិត" លុបចោលនិងកុំយកសកម្មភាពកម្មករប្រឌិតញុះញង់ជាចេតនានយោបាយ
ថ្ងៃទី ៖ 21-10-2025, ដោយ​​ Dara007 , 34 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានស្នើទៅដល់ម្ចាស់បណ្តាញសង្គមហ្វេសប៊ុកផេក ដែលមានឈ្មោះថា ព័ត៌មានពិត កុំយកសកម្មភាពកម្មករទៅប្រឌិតញុះញង់បំភ្លៃការពិតក្នុងចេតនានយោបាយទុច្ចរិតបង្កភាពវឹកវរបំផ្លាញសន្តិសុខជាតិ និងសូមលុបចោលរូបភាពវីដេអូកាត់តខុសការពិតទាំងនោះចេញជាបន្ទាន់។

លោកថ្លែងថា៖«ខ្ញុំស្នើដល់ម្ចាស់ហ្វេសប៊ុក ព័ត៌មានពិត សូមចូលរួមគិតប្រយោជន៍ជាតិជាធំ កុំយកសកម្មភាពកម្មករទៅកាត់តជាវីដេអូប្រឌិតញុះញង់ជាចេតនានយោបាយ សូមបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពដែលមានចេតនាទុច្ចរិតចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ»។

បើតាមលោក ស៊ុន មេសា ម្ចាស់ហ្វេសប៊ុកផេក ព័ត៌មានពិត កំពុងយករូបភាពសកម្មភាពកម្មករទៅកាត់តច្នៃប្រឌិតក្នុងចេតនាញុះញង់ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមឱ្យងើបឡើងបះបោរ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងកៀរគរប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពផ្សេងៗផ្ទុយនឹងច្បាប់។ លោកបន្តថា នេះជារឿងអគុណធម៌បំផុត ដែលម្ចាស់ហ្វេសប៊ុកផេកមួយនេះខំប្រឹងមួលបង្កាច់ លាបពណ៌ ទម្លាក់កំហុសគ្រប់បែបយ៉ាងមកលើរាជរដ្ឋាភិបាល៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នៅសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ  បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម Nasser BOURITA រដ្ឋមន្ត្រីក្រសួងការបរទេស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com