ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ជនជាប់ឃុំម្នាក់ហែកគុករត់គេចខ្លួនបាន៣ខែ ពេលនេះចាប់បានវិញហើយ
ថ្ងៃទី ៖ 18-10-2025, ដោយ​​ Dara007 , 38 Views
                     
កំពង់ស្ពឺៈ ជនជាប់ឃុំម្នាក់ហែកគុករត់គេចខ្លួនបាន៣ខែ ពេលនេះចាប់បានវិញហើយ ក្រោយរត់គេចខ្លួន កម្លាំងអនុរក្សពន្ធនាគារបានដេញប្រផាប់ចាប់ប្រភីង ហើយជនជាប់ឃុំបានវាយតបតបណ្តាលឱ្យកម្លាំងអនុរក្សម្នាក់រងរបួស ហើយពួកគេក៏បានគេចខ្លួនបាត់ស្រមោល។

លោកឧត្តមអគ្គានុរក្ស ទិន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥បានឱ្យដឹងថា ជនជាប់ឃុំឈ្មោះ សុខ មករា ភេទប្រុស អាយុ៣៦ឆ្នាំ បានលួចរត់ចេញពីពន្ធនាគារកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ រួមនិងបក្ខពួកម្នាក់ទៀត។ក្រោយរត់គេចខ្លួន កម្លាំងអនុរក្សពន្ធនាគារបានដេញប្រផាប់ចាប់ប្រភីង ហើយជនជាប់ឃុំបានវាយតបតបណ្តាលឱ្យកម្លាំងអនុរក្សម្នាក់រងរបួស ហើយពួកគេក៏បានគេចខ្លួនបាត់ស្រមោល។

បន្ទាប់មកកម្លាំងអនុរក្សបានបន្តតាមរុករកជនជាប់ឃុំទាំង២នាក់ដែលបានរត់គេចដោយសុំកិច្ចសហការជាមួយអាជ្ញាធរ សមត្ថកិច្ចតាមបណ្តាខេត្ត រាជធានីនិងស្រុកក្រុងតែមិនមានដំណឹង។លុះនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ជនជាប់ឃុំឈ្មោះ សុខ មករា បានបង្ហាញខ្លួននៅចំនុចផ្ទះជួលមួយកន្លែងដែលស្ថិតនៅចំនុចក្រោយតុលាការចាស់ ក្នុងភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមការឃ្លាំមើលរបស់អាជ្ញាធរនិងមន្ត្រីអនុរក្សពន្ធនាគារក៏បានឡោមព័ទ្ធនិងចាប់ខ្លួនត្រឡប់មកវិញ។

លោកឧត្តមអគ្គានុរក្ស ទិន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺបានបន្តថា នៅក្នុងប្រតិបត្តិការឡោមព័ទ្ធចាប់ខ្លួននោះ ជនជាប់ឃុំឈ្មោះ សុខ មករា បានយកកាំបិតរារាំងការចាប់ខ្លួន តែក្រោយផ្ទុះអាវុធគម្រាមទើបជនជាប់ឃុំព្រមប្រគល់ខ្លួនឱ្យកម្លាំងអនុរក្សពន្ធនាគារចាប់ខ្លួននាំមកចូលពន្ធនាគារវិញ។

លោកឧត្តមអគ្គានុរក្សបានបញ្ជាក់ថា ក្រោយចាប់ខ្លួន ជនជាប់ឃុំឈ្មោះ សុខ មករា បានសារភាពថាខ្លួននិងបក្ខពួកដែលឃុំខ្លួនក្នុងបន្ទប់ជាមួយគ្នា បានពិគ្រោះគ្នាដើម្បីកាច់សោរបន្ទប់លួចរត់ ។

ក្រោយស្រុះស្រួលនៅយប់កើតហេតុក៏បានយកដែលស្មាហាលខោអាវ រួសឱ្យស្តើងហើយចាក់សោរបន្ទប់និងយកភួយចងតគ្នា ដើម្បីចងទៅបង្គោលប៉មយាមពេលដែលមន្ត្រីអនុរក្សដូរវេនម៉ោង២យប់ ហើយតោងឡើងលោតចុះពីកំផែងគេចខ្លួនតែម្តង។បច្ចុប្បន្នជនជាប់ឃុំឈ្មោះ សុខ មករា ត្រូវបានបញ្ជូនទៅឃុំខ្លួនវិញហើយ តែបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនជាមួយ កម្លាំងជំនាញបាននិងកំពុងបន្តស្វែងរកដើម្បីចាប់ខ្លួនបញ្ជូនមកឃុំខ្លួនវិញផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គ្រាន់តែក្នុងរយៈពេលមួយថ្ងៃ គឺថ្ងៃទី១៦តុលាម្សិលមិញនេះ មាសបានឡើងថ្លៃ ១៩ដុល្លារក្នុង១ជី ដែលមិនធ្លាប់មានកន្លងមក។ នៅព្រឹកថ្ងៃទី ១៧ ខែតុលានេះ មាសបានឡើងថ្លៃពី៥១៦ ដែលជាតម្លៃកាលថ្ងៃទី ១៦តុលាម្សិលមិញនេះ រហូតដល់៥៣៥ដុល្លារ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com