ក្មេងទំនើងទាំង៦នាក់ ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបាន មានឈ្មោះដូចខាងក្រោម៖ទី១-ឈ្មោះ ឈឿន ភីសា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី២-ឈ្មោះ សាយ សុខលៀភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិតាំងគម្ពី ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី៣-ឈ្មោះ រ៉េត សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រទីលំនៅបច្ចុប្បន្ន ភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី៤-ឈ្មោះ ភឿន កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិទំព័រមាស ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ទី៥-ឈ្មោះ អឿន រក្សាភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនិងទី៦-ឈ្មោះ អេម សុជៀប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្នភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដោយចាប់យកវត្ថុតាងបានរួមមាន :ម៉ូតូចំនួន០២គ្រឿង(ម៉ាកHonda dream សេរីឆ្នាំ២០២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿងនិង ម៉ាកNEX ពណ៍ស ផ្លាកលេខ កំពង់ស្ពឺ 1Z-7639 ចំនួន ០១គ្រឿង)និងទូរស័ព្ទដៃចំនួន០៥គ្រឿងផងដែរ។
បច្ចុប្បន្ន ក្មេងទំនើងទាំង៦នាក់ត្រូវបានកម្លាំងជំនាញបានធ្វើការណែអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពទាំងនេះទៀត ហើយក៏បានឱ្យអាណាព្យាបាលមកធានា អោយត្រលប់ទៅលំនៅដ្ឋានវិញ ចំណែកម៉ូតូបានដកហូតគឺរក្សាទុករយៈពេល០៣ខែបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕