តម្លៃមាសថ្ងៃនេះ៥៣៥ដុល្លារក្នុងមួយដំឡឹង
ថ្ងៃទី ៖ 17-10-2025, ដោយ Dara007 , 9 Views
ភ្នំពេញៈ គ្រាន់តែក្នុងរយៈពេលមួយថ្ងៃ គឺថ្ងៃទី១៦តុលាម្សិលមិញនេះ មាសបានឡើងថ្លៃ ១៩ដុល្លារក្នុង១ជី ដែលមិនធ្លាប់មានកន្លងមក។
នៅព្រឹកថ្ងៃទី ១៧ ខែតុលានេះ មាសបានឡើងថ្លៃពី៥១៦ ដែលជាតម្លៃកាលថ្ងៃទី ១៦តុលាម្សិលមិញនេះ រហូតដល់៥៣៥ដុល្លារក្នុងមួយដំឡឹង។ ហើយបើយើងធៀបក្នុងរយៈពេល២សប្តាហ៍កន្លះកន្លងមកនេះ ពោលគិតពីដើមខែតុលាមកដល់ថ្ងៃទី១៧តុលានេះ តម្លៃមាសបានឡើងថ្លៃ៦៨ដុល្លារក្នុង១ជី។
នេះគឺជាការងើបឡើងខ្លាំងនៃតម្លៃមាស បើធៀបនឹងក្នុងរយៈពេល១ខែ កាលពីខែកញ្ញាកន្លងមក គឺមាសបានឡើងថ្លៃត្រឹមតែ៤៣ដុល្លារក្នុង១ជីប៉ុណ្ណោះ។
ហើយបើយើងក្រឡេកទៅមើលតម្លៃមាសកាលពីខែសីហាកន្លងមក គឺមាសឡើងថ្លៃបានតែ១៤ដុល្លារប៉ុណ្ណោះក្នុង១ជី ខណៈក្នុងរយៈពេល១ខែដូចគ្នាកាលពីខែកក្កដា មាសបានធ្លាក់ថ្លៃវិញអស់២ដុល្លារក្នុង១ជី។
យ៉ាងណាក៏ដោយ ចាប់ពីដើមឆ្នាំ២០២៥មកដល់ពេលនេះ អ្នកដែលបានទិញមាសទុក បានចំណេញប្រាក់២១៨ដុល្លារក្នុង១ជី៕
|