ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ចូលរួមចលនាផ្សព្វផ្សាយវីដេអូបញ្ចៀសកុមារ ពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក
ថ្ងៃទី ៖ 20-10-2025, ដោយ​​ Dara007 , 29 Views
                     
ភ្នំពេញៈ លោក ស សុខា បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ចូលរួមចលនាផ្សព្វផ្សាយវីដេអូបញ្ចៀសកុមារ ពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក ដើម្បីចូលរួមចំណែកទប់ស្កាត់ការស្លាប់ របួស ពិការរបស់កុមារ ពីកត្ដាទាំងនេះ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេ អូណែនាំស្តីពីការបង្ការការលង់ទឹក នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក បានគូសបញ្ជាក់ថា ការរៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹកនេះឡើង គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកទប់ស្កាត់ការស្លាប់ របួស ពិការរបស់កុមារ ពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក ដែលជាមូលហេតុនាំមុខមួយ ក្នុងចំណោមមូលហេតុនាំមុខគេ នៃការស្លាប់របស់កុមារ និងយុវជននៅកម្ពុជា។

លោកបន្ដថា ការរៀបចំពិធីផ្សព្វផ្សាយនេះ គ្រាន់តែជានិមិត្តរូបនៃការចាប់ផ្ដើមសកម្មភាពតែប៉ុណ្ណោះ ពោលគឺដើម្បីទទួលបានលទ្ធផលល្អនោះ ទាមទារជាចាំបាច់ ការចូលរួមពីគ្រប់តួអង្គក្នុងសង្គម ទាំងស្ថាប័នរដ្ឋ អង្គការសមាគម វិស័យឯកជន សិល្បករសិល្បការិនី និងជនមានប្រជាប្រិយភាពក្នុងគ្រប់បណ្ដាញសង្គម ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានផុលផុស ជាដរាបគ្មានទីបញ្ចប់។

ក្រៅពីការផ្សព្វផ្សាយតាមបណ្ដាញសង្គម លោក បានលើកឡើងពីជម្រើសជំរុញចលនាផ្សព្វផ្សាយនេះ ឱ្យបានកាន់តែសកម្ម និងទូលំទូលាយ ជាអាទិ៍ ក្នុងកម្មវិធីសាសនា កម្មវិធីជួបជុំជាសាធារណៈ ការផ្សព្វផ្សាយតាម LED ផ្សាយពាណិជ្ជកម្មលើដងផ្លូវ ការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍រដ្ឋគ្រប់រាជធានី ខេត្ត រួមទាំងការផ្សព្វផ្សាយនៅតាមតំបន់គោលដៅទេសចរណ៍នានាជាដើម។

លោក ក៏បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ដែលបានសហការគាំទ្រគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងបេសកកម្មជំរុញការការពារសុវត្ថិភាពកុមារ ទាំងការបញ្ចៀសឱ្យបានពីគ្រោះថ្នាក់ចរាចរណ៍ និងករណីលង់ទឹក ដែលកំពុងក្លាយជាក្ដីព្រួយបារម្ភមួយ ទាំងសម្រាប់ឪពុកម្ដាយ អាណាព្យាបាល និងសង្គមជាតិ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត វីល ផាកស៍ នាយកអង្គការយូនីសេហ្វ ប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា ជារៀងរាល់ព្រឹក កុមារ នៅទូទាំងប្រទេសកម្ពុជាបានចេញដំណើរទៅសាលារៀន កុមារខ្លះដើរតាមផ្លូវមមាញឹក អ្នកខ្លះទៀតឆ្លងកាត់ទន្លេ ឬវាលទំនាបលិចទឹក ភាគច្រើនទៅដល់សាលារៀន ប៉ុន្តែជារឿងដ៏សោកសៅ គឺមានកុមារមួយចំនួន មិនបានទៅដល់សាលា ដោយសុវត្ថិភាពនោះទេ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ និងលង់ទឹក គណៈករណីផ្សេងទៀត ក៏បណ្ដាលឱ្យកុមារ ជួបគ្រោះថ្នាក់ដូចគ្នានេះដែរ។ ក្នុងនាមយូនីសេហ្វ លោកបណ្ឌិត មានមោទនភាពដែលបានចូលរួមគាំទ្រយុទ្ធនាការជំរុញការផ្សព្វផ្សាយនេះជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ មានពលរដ្ឋកម្ពុជា ប្រមាណ ៧,៦នាក់ ក្នុងចំណោម ១០ម៉ឺននាក់ បានស្លាប់ដោយសារការលង់ទឹក ហើយភាគច្រើនជាកុមារ អាយុក្រោម១៥ឆ្នាំ។ អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ បានរំលេចដោយយោងលើរបាយការណ៍អង្គការសុខភាពពិភពលោក។ ចំណែកគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤ បានសម្លាប់មនុស្ស ចំនួន ១ ៥៨៨នាក់ ក្នុងនោះកុមារ និងយុវជន អាយុចន្លោះពី១៥-១៩ឆ្នាំ ស្ថិតក្នុងចំណោមតួលេខអ្នកស្លាប់ដ៏គួរឱ្យបារម្ភ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
តាកែវៈ ប្រជាពលរដ្ឋនៅភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ រស់នៅមានភាពសុីវីល័យមិនចាញ់ទីក្រុង ដោយទទួលបានផ្លូវបេតុងមួយខ្សែល្អ និងអំពូលភ្លើងសូឡាអម ផ្លូវបេតុងនៅក្នុងមូលដ្ឋានយ៉ាងស្រស់ស្អាត ដើម្បីងាយលស្រួលក្នុងការ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com