គឺក្នុងពេលទាហាន ប៉ូលីសថៃរំលោភបំពានបូរណភាពទឹកដីកម្ពុជា ចូលរាយបន្លាលួស ដាក់កង់ឡានព័ទ្ធយកដីស្រែ ចម្ការរបស់ពលរដ្ឋកម្ពុជាចំណុចថ្មីទៀតក្នុងភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ ក៏ដូចជារំលោភបទឈប់បាញ់ រំលោភសិទ្ធិមនុស្ស រំលោភអនុស្សារណ:ឆ្នាំ២០០០ រំលោភស្មារតីកិច្ចប្រជុំJBC ,RBC …។
លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២៥ដូចបានឱ្យដឹងថា ក្នុងនាមជាក្រុមគ្រូពេទ្យ និង ជាកងទ័ពអាវស បានខិតខំយកចិត្តទុកដាក់ យ៉ាងខ្លាំងក្លា ដោយបុរេសកម្ម ក្នុងការ ជួយសង្រ្គោះ ព្យាបាល ដល់ អ្នកជំងឺ ជា វីរ:កងទ័ព ព្រះសង្ឍ និង ប្រជាពលរដ្ឋ ដែលរង របួស ស្រាលនិងធ្ងន់ សរុប ចំនួន ២៩នាក់ / ស្រី ២នាក់ ។ ក្នុងនោះ នៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ចំនួន ៤ នាក់ និងបាន បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះអង្គ ឌួងចំនួន១នាក់ ( ជាវីរៈកងទ័ព) ។
ព្រឹត្តការណ៍នេះ កើតឡើងនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៥ ប្រហែលម៉ោង ១៦: ១៥នាទី នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ដោយមូលហេតុ កងទាហានសៀម បានរាយបន្លាលួសសារជាថ្មី នៅក្នុងទឹកដីកម្ពុជា ហើយត្រូវបានកម្លាំងសាមគ្គីប្រជាជនធ្វើការតវ៉ា បណ្តាលឲ្យកងទាហានសៀម ប្រើអំពើ ហឹង្សា ឃោរឃៅ បាញ់ ផ្សែងពុល ប៉ះពាល់ដល់ប្រពន្ធ័ផ្លូវដង្ហើម ស្រវាំងភ្នែក ថប់ដង្ហើម បាញ់កាំភ្លើង គ្រាប់ជំពាមកៅស៊ូ គ្រាប់រឹងកូនគ្រាប់ឃ្លី ធ្វើឲ្យរបួស ស្រាល និងធ្ងន់ធ្ងរ , ការប្រើឧបករណ៍បំពងសម្លេង ឮខ្លាំង ប៉ះពាល់ដល់ប្រពន្ធ័ប្រាសាទ , ប៉ះក្រដាសត្រចៀក ។ល។
លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត បានបន្តថា នេះជាអំពើឃោរឃៅនិង អមនុស្សធម៌ មកលើប្រជាជនកម្ពុជា ស្លូតត្រង់ដែលគ្មានអាវុធ ដែលត្រូវចងចាំទុកជាប្រវត្តិសាស្រ្ត មនុស្សជាតិ ។
លោក ពិតជាកោតសរសើរ ចំពោះសហភារ តរ: ទាំងអស់ ដែលបានបំពេញការងារ យ៉ាងស្វិតស្វាញ បុរេសកកម្ម បម្រើប្រជាជនបាន យ៉ាងល្អប្រសើរ ក្នុងបុព្វហេតុ ប្រជាជន និង ជាតិមាតុភូមិ ៕