ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ
ថ្ងៃទី ៖ 14-09-2025, ដោយ​​ Dara007 , 9 Views
                     
កំពង់ស្ពឺៈ នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជា ដល់កម្លាំងកងរាជអារវុធហត្ថខេត្ថកំពង់ស្ពឺ ដើម្បីការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជនចំនួន ២,០០០នាក់ ដែលកម្មវិធីនេះដែរប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តកំពង់ស្ពឺ ។

ដើម្បីការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនគណៈប្រតិភូ និងកម្មវិធីទាំងមូល កម្លាំងកងរាជអាវុធហត្ថទាំងអស់ បានយកចិត្តទុកដាក់ និងអនុវត្តទៅតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ យ៉ាងស្វាហាប់ និងម៉ឺងម៉ាត់ ប្រកបដោយការទទួលខុសត្រូវ ក្នុងនាមជាកម្លាំងកងរាជអាវុធហត្ថ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ភរិយានាយករដ្ឋមន្រ្ដី បានអំពាវនាវឱ្យយុវជនមាន ចំណេះ ជំនាញ ត្រូវមានសីលធម៌ និងត្រូវចេះស្រលាញ់ប្រទេសជាតិ ដើម្បីធ្វើឱ្យសង្គមជាតិកាន់តែមានភាពរុងរឿង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com