ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រសួងការងារ ចុះសម្របសម្រួល និងតាមដាន​ការទទួល​យក​បង​ប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃនៅក្នុង​ក្រុមហ៊ុន សឹង ឡុង ជាន
ថ្ងៃទី ៖ 04-09-2025, ដោយ​​ Dara007 , 49 Views
                     
ភ្នំពេញៈ លោក ម៉ុល វិបុល អនុរដ្ឋលេខា​ធិការ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំ​ក្រុមការងារ​សម្រប​សម្រួល​ផ្គូរផ្គងទីផ្សារការងារជូនពលករ នៅក្នុងក្រុមហ៊ុន សឹង ឡុង ជាន (អេសអិលជេ) អឺភែរឹល (ខេមបូឌា) ស្ថិត​នៅ​សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បី​សម្រប​សម្រួល និងតាមដាន​ការទទួល​យកបង​ប្អូនពល​ករខ្មែរ​ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

ក្រុមការងារនេះមានការចូលរួមពីលោក អិប ស៊ីណា, លោក ប្រាក់ សុមនី, លោក មុំ សំអាត និងកញ្ញា សាក់ រក្សា ដែលក្រុមការងារបានចុះទៅទីតាំងក្រុមហ៊ុន សឹង ឡុង ជាន (អេសអិលជេ) អឺភែរឹល (ខេមបូឌា) ដោយ​មាន​សកម្មភាពអាជីវកម្មចំបង ផ្នែកកម្មន្ដ​សាល​សម្លៀក​បំពាក់ ដែលផលិតម៉ាកល្បីៗដូចជា Champion, Puma, Quick Silver, Wranger, GAP, និង BBG។ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ​បានមាន​ប្រសា​សន៍ថា ក្រុមហ៊ុន សឹង ឡុង ជាន (អេសអិលជេ) អឺភែរឹល (ខេមបូឌា) មានតម្រូវការកម្លាំងពលកម្មបន្ថែមចំនួន ៧០០នាក់(ស្រី៦៥០នាក់) ទៅតាមផ្នែក និង​ជំនាញ​ដូចជា ផ្នែកកាត់ដេរ និងផ្នែកត្រួតពិនិត្យ QC។

លើស​ពី​នេះ ទោះកម្មករអត់​មានជំនាញក៏​រោងចក្រមាន​តម្រូវ​ការ​ជ្រើសរើសផងដែរ។ លើសពីនេះ លោកបានពន្យល់​ណែនាំដល់​ក្រុមហ៊ុនឱ្យ​ទទួលយកបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដែលខ្វះអត្តសញ្ញាណបណ្ណឱ្យសម្ភាសន៍ចូលធ្វើការ និងសន្យាសហការជាមួយនឹងក្រុមការងារមន្ទីរ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ធ្វើការរួម​គ្នាឱ្យ​មានភាពស្អិតរមួត ដើម្បីពន្លឿនប្រសិទ្ធ​ភាពការសម្ភាស​ការ​ងារតាមអនឡាញ និងទទួលយក​បងប្អូនកម្មករ​និយោ​ជិត​ឱ្យចូលធ្វើការ។

លោកក៏បានណែ​នាំ​ដល់រដ្ឋបាលរោងចក្រឱ្យបន្តយកចិត្តទុកដាក់ដល់បងប្អូនពលករ​ខ្មែរ​ដែលត្រឡប់មកពីប្រទេសថៃ តាមរយៈ​ការប្រើ​ប្រាស់នូវពាក្យសំដីសមរម្យ ត្រឹមត្រូវ ទន់ភ្លន់ និងគ្មាន​ការរើស​អើងបងប្អូន​ពលករដែលមកពីប្រទេសថៃ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រទេសបួគីណាហ្វាសូ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម យោធាលើការដោះមីន និងការគាំទ្រគ្នាលើឆាកអន្តរជាតិជាមួយកម្ពុជា ដើម្បីផ្ដល់ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com