ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រថយន្តក្រុង ១២គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋទៅកាន់បណ្តាក្រុង ស្រុកនានា ក្នុងខេត្តស្វាយរៀង រយៈពេល៦ថ្ងៃ 
ថ្ងៃទី ៖ 18-09-2025, ដោយ​​ Dara007 , 8 Views
                     
ស្វាយរៀងៈ រដ្ឋបាលខេត្តស្វាយរៀងបានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះបានរៀបចំរថយន្តក្រុង ១២គ្រឿង សម្រាប់ដឹក ជញ្ជូនពលរដ្ឋទៅកាន់បណ្តាក្រុង ស្រុកនានា ក្នុងខេត្ត ស្វាយរៀង រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០-២៥ កញ្ញា ដោយមិនគិតប្រាក់។

ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង អាចធ្វើដំណើរតាមរថយន្ត ក្រុងដោយឥតគិតថ្លៃ ដោយចេញដំណើរពីក្រុងស្វាយរៀង ទៅកាន់ក្រុងបាវិត, ស្រុកស្វាយទាប, ស្រុកចន្ទ្រា, ស្រុកកំពង់រោទិ៍ និងស្រុករមាសហែក។ រថយន្តក្រុងទាំង ១២គ្រឿងនេះ នឹងចេញដំណើរពីម៉ោង៧ព្រឹក ដល់ ម៉ោង ៣រសៀល។

បើតាមរដ្ឋបាលខេត្តស្វាយរៀង ការដាក់ឱ្យប្រើប្រាស់ រថយន្តក្រុងដោយឥតគិតថ្លៃនេះ ដើម្បីជួយសម្រួលដល់ ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងឱកាសធ្វើដំណើរ ត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត នៅតាមបណ្តាក្រុង ស្រុក នៃខេត្តស្វាយរៀង។ រថយន្ត ក្រុងទាំងនេះ នឹងចេញដំណើរនៅទីតាំងខាងមុខសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ស្វាយរៀងៈ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់​ វែងឆ្ងាយ​ ទន់ភ្លន់របស់លោកអភិបាលខេត្តស្វាយរៀង ធ្វើឲ្យវិនិយោគិនមានទំនុកចិត្តខ្ពស់ក្នុងការបណ្តាក់ទុនវិនិយោគលើទឹកដីខេត្តស្វា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com