ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជាថ្លែងអំណរគុណប្រទេសចិន ផ្តល់ជំនួយមនុស្សធម៌ជាច្រើនប្រភេទ ក្រោយកិច្ចព្រមព្រៀងគ្នារវាងកម្ពុជា និងថៃ
ថ្ងៃទី ៖ 15-08-2025, ដោយ​​ Dara007 , 39 Views
                     
ភ្នំពេញៈ កម្ពុជាសូមថ្លែងអំណរគុណប្រទេសចិន ដែលបានបង្ហាញឆន្ទៈក្នុងការផ្តល់ជំនួយមនុស្សធម៌ជាច្រើនប្រភេទ រួមទាំងការបោសសម្អាតមីននៅតាមតំបន់ព្រំដែន ដែលមានការព្រមព្រៀងគ្នារវាងកម្ពុជា និងថៃ ។

សម្រាប់កម្ពុជា, ការដោះមីននេះ អាចចាប់ផ្តើមបានភ្លាមនៅក្នុងតំបន់ដែលបានកំណត់ខណ្ឌសីមាច្បាស់លាស់ ឬតំបន់ដែលគ្មានជម្លោះលើខ្សែបន្ទាត់ព្រំដែន។ ដោយឡែក, សម្រាប់តំបន់ទំនាស់ ដែលការខណ្ឌសីមាមិនទាន់ត្រូវបានកំណត់នៅឡើយ, ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលកម្ពុជា និង ថៃ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិសេសកាលថ្ងៃទី២៨ ខែកក្កដា និងក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី គឺ ជាជំហានដ៏សំខាន់ សម្រាប់សភាពការណ៍បច្ចុប្បន្ន ដើម្បីធានាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនទាំងពីរ ក៏ដូចជាដើម្បីឈានឆ្ពោះទៅកាន់ប្រក្រតីឡើងវិញក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម រយៈពេល៧ ខែនៅឆ្នាំ២០២៥ ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន៣,២ពាន់លានដុល្លារ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com