លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបានពានរង្វាន់ “Smile Asia Philanthropic Visionary Award”
ថ្ងៃទី ៖ 14-08-2025, ដោយ Dara007 , 31 Views
ភ្នំពេញៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបាននូវពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី ២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដោយមានការប្រគល់ដោយផ្ទាល់ពីលោកជំទាវ Gan Siow Huang, រដ្ឋមន្ត្រីទទួលបន្ទុកការងារកិច្ចការបរទេស និងទទួលបន្ទុកការងារពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ។
គួរបញ្ជាក់ដែរថា ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបាន បង្កើតឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ក្នុងសង្គមលើវិស័យថែទាំសុខភាព ហើយពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូន ម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ហើយលោកជំទាវបណ្ឌិតក៏ជាភរិយាថ្នាក់ដឹកនាំមួយរូបពីកម្ពុជាដែលទទួលបានដំបូងគេ។ ចំពោះការប្រគល់ពានរង្វាន់លើកទី ២ នេះជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គឺជាការទទួលស្គាល់នូវ ស្នាដៃ សមិទ្ធផល និង ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកជំទាវបណ្ឌិត ចំពោះអង្គការ Smile Cambodia ក៏ដូចជា ការយកចិត្តទុកដាក់ចំពោះសុខភាព និង សុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ៕
|