ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ហេង សួរ ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីទទួលបានអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋកូរ៉េ
ថ្ងៃទី ៖ 15-08-2025, ដោយ​​ Dara007 , 21 Views
                     
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន ៥១នាក់ (ស្រី ៣២នាក់) ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋកូរ៉េ ក្រោមគម្រោងអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS-G 2025) និងនៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT 2025) នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ។

កម្មវិធីជួបសំណេះសំណាលនេះ បានផ្តល់ឱកាសដល់និស្សិតជ័យលាភីអាហារូបករណ៍ អាចទទួលបាននូវការ ចែករំលែកបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗ ដែលជាទស្សនទានដ៏មានសារៈសំខាន់សម្រាប់និស្សិតយកទៅផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យបរទេសបានដឹង បានយល់អំពីប្រទេសកម្ពុជាកាន់តែច្បាស់ និងបានជួបជជែកដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង ជាអតីតនិស្សិតអាហារូបករណ៍សិក្សានៅសាធារណរដ្ឋកូរ៉េ និងជប៉ុន ផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម រយៈពេល៧ ខែនៅឆ្នាំ២០២៥ ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន៣,២ពាន់លានដុល្លារ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com