ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ពាក់ព័ន្ធ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពលរដ្ឋខេត្តកំពង់ស្ពឺ អាចតេចូលគ្រប់ប្រពន្ធ័!  Hotline 1292 មិនអស់ប្រាក់
ថ្ងៃទី ៖ 14-08-2025, ដោយ​​ Dara007 , 51 Views
                     
កំពង់ស្ពឺ : ពាក់ព័ន្ធនឹង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ អាចខលមក លេខអន្តរគមន៍ បន្ទាន់ 1292 ( ហើយការហៅចូលគ្រប់ប្រពន្ធ័ មិនអស់ ថវិកា ឡើយ)។ នេះគឺជាការបញ្ជាក់ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក្នុងកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងប្រកាសដាក់ឱ្យប្រើប្រាស់លេខ Hotline 1292 ក្នុងពេលឆាប់ៗ នៅមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ។

លោកមេបញ្ជាការ បានលើកឡើងថា ការដាក់ឲ្យប្រើប្រាស់នូវប្រពន្ធ័ 1292 ឬហៅ ថា Hotline នេះ យើងទាំងអស់គ្នាត្រូវមានការទទួលខុសត្រូវឲ្យបានខ្ពស់ ជាកស្តែង នូវពេលយើងប្រើប្រាស់លេខ Hotline 1292 និងមានការរវល់ច្រើន តែទោះជាយ៉ាងណា ក៏ដោយ យើងទាំងអស់គ្នាត្រូវតែលះការហត់នឿយ ហើយធ្វើឲ្យបាននូវការងារនេះ ដើម្បីធានាសន្តិសុខ សុវត្តិភាព និងធានា សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ថ្នាក់ ដឹកនាំ និងអ្នកវិនិយោគ នៅក្នុងមូលដ្ឋានរបស់យើង ។

ក្នុងកិច្ចប្រជុំខាងលើ លោក មេបញ្ជាការ ក៏បានពិភាក្សាអំពី ការផ្សព្វផ្សាយអំពីលេខ 1292 ជូនទៅដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋ យល់កាន់តែច្បាស់ ពីគុណសម្បត្តិ និងការប្រើប្រាស់ ក្នុងការទំនាក់ទំនងមកកាន់ លេខ Hotline 1292  នោះផងដែរ ។

សូមបញ្ជាក់ថា លេខ Hotline 1292 នេះ គឺទទួលការ ហៅចូលបានគ្រប់ប្រពន្ធ័ ដោយមិនអស់លុយនោះទេ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តែងតែគិតគូរ និងយកចិត្តទុកដាក់ ជួយសម្រួលការចំណាយ និងការលំបាករបស់ប្រជាពលរដ្ឋ ដើម្បីឲ្យមានភាពងាយស្រួល ក្នុងការ ផ្តល់ ព័ត៌មាន មកកាន់កម្លាំងជំនាញ ឲ្យទាន់ពេល និងដើម្បីឲ្យកម្លាំងជំនាញ ចុះអន្តរាគមន៍ទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ។ ដោយមើលឃើញដូច្នេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានសម្រេចដាក់លេខ Hotline 1292 ឲ្យប្រើប្រាស់ក្នុងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម រយៈពេល៧ ខែនៅឆ្នាំ២០២៥ ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន៣,២ពាន់លានដុល្លារ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com