ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
CMAC ប្រទះឃេីញគ្រាប់ផ្សែង​ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មម​ មានផ្ទុកសារធាតុឆេះ និងផ្សែងពុលប្រភេទ​ White Phosphorus
ថ្ងៃទី ៖ 14-08-2025, ដោយ​​ Dara007 , 40 Views
                     
ឧត្តររមានជ័យៈ កម្លាំងជំនាញអង្គភាពCMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញា និងបោសសម្អាតបន្ទាន់ តំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម៥ថ្ងៃជាមួយសៀម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ។

កម្លាំងជំនាញបានប្រទះឃេីញគ្រាប់ផ្សែង​ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មម​ មានផ្ទុកសារធាតុឆេះ និងផ្សែងពុលប្រភេទ​ White Phosphorus (WP)​ ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ។ គ្រាប់ផ្លោង១៥៥មមនេះ​ មានលេខ​ THS856105-011 155MM M825​ បានប្រទះឃេីញនៅតំបន់វាលស្រែប្រជាពលរដ្ឋស្ថិតនៅភូមិ​សាស្ត្រស្រុកបន្ទាយអំពិល​ ខេត្តឧត្តររមានជ័យ។​

ឆ្លៀតក្នុងឱកាសនេះ​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាមានការប្រុងប្រយត្ន័ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះ​ ករណីជួបប្រទះសូមប្រញាប់រាយការណ៍មកកម្លាំងជំនាញCMAC ដេីម្បីចាត់វិធានការសុវត្ថិភាពជូន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម រយៈពេល៧ ខែនៅឆ្នាំ២០២៥ ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន៣,២ពាន់លានដុល្លារ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com