ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
គណៈកម្មាធិការព្រំដែនតំបន់ត្រៀមរៀបចំកិច្ចប្រជុំជាមួយភាគីថៃដែលនឹងប្រព្រឹត្តទៅនៅជិត២សប្តាហ៍ខាងមុខទៀតនេះ
ថ្ងៃទី ៖ 12-08-2025, ដោយ​​ Dara007 , 32 Views
                     
ភ្នំពេញៈ ថ្លែងក្នុងសន្និសិទសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការព្រំដែនតំបន់ (RBC) កំពុងរៀបចំកិច្ចប្រជុំជាមួយភាគីថៃ ដែលនឹងប្រព្រឹត្តទៅ នៅជិត២សប្តាហ៍ ខាងមុខទៀតនេះ។

លោកស្រីបានបញ្ជាក់ថា នេះគឺស្របតាមស្មារតីនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ នៅប្រទេសម៉ាឡេស៊ី។

លោកស្រីបន្ដថា កម្ពុជា សង្ឃឹមថា កិច្ចប្រជុំ RBC នេះ នឹងចូលរួមជាវិជ្ជមានបន្ថែមទៀតដល់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការនាំមកនូវសន្តិភាព សន្តិសុខ និងប្រក្រតីភាពនៃទំនាក់ទំនងប្រទេសទាំងពីរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ពលករខ្មែរ២នាក់ដែលល្បីលើបណ្តាញសង្គម ដោយសារតែផុសថា គ្មានការងារធ្វើពេលនេះទទួលបានការងារធ្វើហើយ នៅរោងចក្រ Di Lux តាមរយៈការសម្របសម្រួលរបស់អគ្គនាយកដ្ឋានការងារ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com