ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
គ្រួសារទីទ័លក្រីក្រ នៅស្រុកបសេដ្ឋ ទទួលបានផ្ទះ២ខ្នង ពីកាកបាទក្រហមកម្ពុជា
ថ្ងៃទី ៖ 10-08-2025, ដោយ​​ Dara007 , 41 Views
                     
កំពង់ស្ពឺៈ គ្រួសារទីទ័លក្រីក្រ នៅស្រុកបសេដ្ឋ ទទួលបានផ្ទះ២ខ្នង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលមានជីវភាពទីទ័លក្រលំបាកកូនច្រើននិងលោកយាយចាស់ជរាគ្មានទីពឹង រស់នៅក្នុងភូមិព្រៃឈើទាល ឃុំបសេដ្ឋ និងភូមិខ្នងភូមិ ឃុំព្រះខែ ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ការប្រគល់ជូន បានធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់លោក ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ។

លោកស្រី ភឹម ចាន់ធី គឺជាស្ត្រីមេម៉ាយត្រូវប្តីស្លាប់ចោល ហើយបន្សល់ទុកកូនតូចៗចំនួន៧នាក់ក្នុងបន្ទុកលើខ្ទមកំសត់។ដោយមើលឃើញពីភាពលំបាកក្នុងការរ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯង និងការរស់នៅមិនសមរម្យ សាខាកាកបាទក្រហមកម្ពុជាខេត្តក៏បានសម្រេចសង់ផ្ទះមួយខ្នងដើម្បីផ្តល់ជូនឱ្យរស់នៅបានសមរម្យនិងគត់មត់ពីភ្លៀងខ្យល់ផ្គររន្ទះ។ដោយឡែក ស្ថិតក្នុងវ័យចាស់ជរា គ្មានទីពឹងនិងរស់នៅក្នុងខ្ទមរហែក លោកយាយ គង់ ស៊ន អាយុ៧៩ឆ្នាំ ក៏ត្រូវបានកាកបាទក្រហមកម្ពុជាសង់ផ្ទះមួយខ្នងជូនផងដែរ។

ក្នុងឱកាសប្រគល់ផ្ទះទាំង២ខ្នងនោះ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កាកក្រហមកម្ពុជាតែងតែស្ថិតនៅជិតបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ហើយតែងតែខ្វល់ខ្វាយ និងគិតពីសុខទុក្ខរបស់បងប្អូន ដូចពាក្យស្លោកថា ទីណាមានការលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជាជានិច្ច។

លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានមានក្តីសង្ឃឹមឡើងវិញ ពិសេសបានគេចផុតពីការស្រែកឃ្លាន មានការហូបចុកគ្រប់គ្រាន់ និងមានទីជម្រករស់នៅបានសមរម្យ តាមរយៈការជួយឧបត្ថម្ភស្បៀងសង្គ្រោះបឋម និងសង់ទីជម្រកផ្តល់ជូនជាបន្តបន្ទាប់។ ជាក់ស្តែងផ្ទះចំនួន២ខ្នង ដែលសង់ឡើងពីដែកប្រក់ដំបូលស័ង្កសីនេះ កាកបាទក្រហមកម្ពុជាក៏បាននិងសង់ជូនដល់បងប្អូនប្រជាពលរដ្ឋយើងនៅទីនេះ ដែលមានជីវភាពទីទ័លក្រដែរ ដើម្បីបានរស់នៅសមរម្យស្មើមុខស្មើមាត់ជាមួយប្រជាពលរដ្ឋក្នុងភូមិ។ ហើយក្រោយពីទទួលបានផ្ទះនេះ សូមបងប្អូនជួយថែរក្សា និងខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីស្ទួយជីវភាពគ្រួសារបន្ថែម។

ជាមួយនោះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ ក៏បានណែនាំដល់លោកស្រី ភឹម ចាន់ធី ឱ្យជំរុញកូនៗបានចូលរៀនគ្រប់គ្នា ដើម្បីអនាគតពួកគេ ហើយរាល់ការចំណាយក្នុងការធ្វើដំណើរតាមរម៉កដឹកជញ្ជូនប្រចាំខែគឺលោកជាអ្នកឧបត្ថម្ភ។ទន្ទឹមនោះ ដើម្បីសម្រាលបន្ទុកសម្រាប់ការហូបប្រចាំថ្ងៃដល់គ្រួសារនេះ លោកក៏បានឧបត្ថម្ភបន្ថែមក្នុងមួយខែអង្ករ២ការ៉ុងនិងគ្រឿងទេសក៍មួយចំនួនបន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ផ្ទះ២ខ្នង ដល់គ្រួសារទីទ័លក្រ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ក៏បានផ្តល់នូវស្បៀងសង្គ្រោះបឋម ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ដែលកំពុងរស់នៅក្នុងភូមិចំនួន ២៤គ្រួសារផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ពលករខ្មែរ២នាក់ដែលល្បីលើបណ្តាញសង្គម ដោយសារតែផុសថា គ្មានការងារធ្វើពេលនេះទទួលបានការងារធ្វើហើយ នៅរោងចក្រ Di Lux តាមរយៈការសម្របសម្រួលរបស់អគ្គនាយកដ្ឋានការងារ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com