ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រតិភូអង្គការអន្តរជាតិជិត ១០០នាក់ តំណាង ៤៣ NGOs មកពិនិត្យមើលផ្ទាល់ស្ថានភាពជនភៀសសឹកនៅក្នុងជំរំសុវត្ថិភាពភ្នំកំបោរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
ថ្ងៃទី ៖ 11-08-2025, ដោយ​​ Dara007 , 52 Views
                     
ឧត្តរមានជ័យៈ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យខេត្ដឧត្ដមានជ័យ បានបន្តអនុវត្តការប្រគល់ភារកិច្ចដ៏សំខាន់មួយទៀត សមរភូមិការទូត និងសាធារណមតិអន្តរជាតិ ដោយទទួលប្រតិភូអង្គការអន្តរជាតិជិត ១០០នាក់ តំណាង ៤៣ NGOs មកពិនិត្យមើលផ្ទាល់ស្ថានភាពជនភៀសសឹកនៅក្នុងជំរំសុវត្ថិភាពភ្នំកំបោរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បន្ទាប់ពីទទួលលើកទីមួយកាលពីថ្ងៃទី៦ សីហា ថ្មីៗនេះ។

ថ្វីត្បិតប្រតិភូបានអញ្ជើញមកទស្សនកិច្ចផ្ទាល់តែមួយជំរំនេះ ប៉ុន្តែលោកបានធ្វើបទអន្តរាគមន៍បង្ហាញអំពីព្រឹត្តិការណ៍ទាំងមូល និងគ្រប់ដំណាក់កាលពីសង្គ្រាមឈានពានរបស់កងទ័ពថៃ ពិសេសរយៈពេលផ្លោងគ្រាប់ ៥យប់ ៥ថ្ងៃជាប់គ្នា ប្រើទាំងយន្តហោះចំបាំង ដ្រូនបំពាក់គ្រាប់ កាំជ្រួចផ្លោង កាំភ្លើងធំ កងទ័ពថ្មើរជើងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងវាយប្រហារហួសតំបន់ប្រយុទ្ធ រហូតដល់ទីតាំងភូមិឋានជនស៊ីវិលស្លូតត្រង់ ឈានដល់ការកើតមានជាការជន្លៀសប្រជាជន និងមានជនភៀសសឹកមកដល់ជំរំទាំង៧ ប្រមាណជិត ៤ម៉ឺននាក់។

នេះមិនគិតដល់ការបំផ្លិចបំផ្លាញផ្ទះសម្បែងជាង ២០០ខ្នង វត្តអារាម មណ្ឌលសុខភាព កន្លែងផ្តល់សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធរ៉ាប់រយកន្លែង ដោយមិនទាន់រាប់ដល់ទីតាំងអាជីវកម្ម និងទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋជាច្រើន។

បើទោះបីជាអាជ្ញាធរដែនដីខិតខំដុតដៃដុតជើងទាំងយប់ទាំងថ្ងៃ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋក្នុងខេត្ត ពិសេសផ្តល់ការធានាទាំង៤ ដល់ជនភៀសសឹកក្នុងជំរំសុវត្ថិភាព គឺ (១) ជម្រក (២) ស្បៀងអាហារ (៣) សុខភាព និង (៤) សន្តិសុខសណ្តាប់ធ្នាប់ ក៏ពួកគាត់ពិតជាចង់បានសន្តិភាពពេញលេញ ការឈប់បាញ់ដ៏ពិតប្រាកដ គ្មានការគម្រាមកំហែង និងចង់ឆាប់បានត្រឡប់ទៅលំនៅដ្ឋាន ប្រកបរបររស់នៅជាធម្មតាឡើងវិញ។

លោកសូមថ្លែងអំអរគុណផងដែរដល់ស្ថាប័នសារព័ត៌មានទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានពិតដល់សាធារណជន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ពលករខ្មែរ២នាក់ដែលល្បីលើបណ្តាញសង្គម ដោយសារតែផុសថា គ្មានការងារធ្វើពេលនេះទទួលបានការងារធ្វើហើយ នៅរោងចក្រ Di Lux តាមរយៈការសម្របសម្រួលរបស់អគ្គនាយកដ្ឋានការងារ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com