ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ភរិយានាយករដ្ឋមន្រ្ដីកម្ពុជា ប្រាប់ឱ្យនិស្សិតទៅសិក្សានៅប្រទេសចិនទាំងអស់ ដើម្បីកសាងមូលដ្ឋាន សមត្ថភាពដ៏រឹងមាំ និងឈានទៅពង្រឹងខ្លួនឯងក្នុងការសិក្សា
ថ្ងៃទី ៖ 09-08-2025, ដោយ​​ Dara007 , 72 Views
                     
ភ្នំពេញៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រាប់ឱ្យនិស្សិតទៅសិក្សានៅប្រទេសចិនទាំងអស់ ដើម្បីកសាងមូលដ្ឋាន សមត្ថភាពដ៏រឹងមាំមួយ និងឈានទៅពង្រឹងខ្លួនឯងក្នុងការសិក្សា ហើយត្រឡប់មកវិញចូលរួមអភិវឌ្ឍប្រជាតិយើងឱ្យកាន់តែរីកចម្រើន។

ក្នុងពិធី សំណេះសំណាលជាមួយនិស្សិត ជ័យលាភីឆ្នាំសិក្សា ២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សា អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូន តាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាសាលពិព័រណ៌ កោះពេជ្រ ដោយមានថ្នាក់ដឹកនាំនៃ សមាគម «អ.ម.ត» និងនិស្សិតចូលរួមសរុបចំនួន ៧៥០នាក់ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានគណៈ កម្មាធិការអាហារូបករណ៍ សិស្ស- និស្សិត ក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង ជាប្រធាន សមាគម (អ.ម.ត) បានអបអរសាទរចំពោះ និស្សិតជ័យលាភីឆ្នាំសិក្សា ២០២៥-២០២៦ រួមនិងនិស្សិតបាននិងកំពុងបញ្ចប់ការសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលហៅកាត់ថា អ.ម.ត។ ក្នុងនាមសម្ដេចតេជោ សម្ដេចធិបតី និងលោក ជំទាវបណ្ឌិតផ្ទាល់ សុំចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភី ទៅបន្តការសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន ដោយ ទំនុកចិត្តខ្ពស់។

លោកជំទាវបណ្ឌិត សូមជូនពរឱ្យនិស្សិតដែលបានទៅសិក្សានៅប្រទេសចិនទាំអស់ ទទួលបានជោគជ័យ កសាងនូវមូលដ្ឋាន សមត្ថភាពដ៏រឹងមាំមួយ ដើម្បីឈានទៅពង្រឹងខ្លួនឯងក្នុងការសិក្សា។ ដើម្បីត្រឡប់មកវិញចូលរួមអភិវឌ្ឍប្រជាតិ យើងឱ្យការតែរីកចម្រើន។ លោកជំទាវបណ្ឌិតមានមោទនភាពនិងសមិទ្ធផលថ្មីៗរបស់គណៈកម្មាធិការ និងក្រុមការងារអាហារូបករណ៍ អ.ម.ត ក៏ដូចជាមាតាបិតាអាណាព្យាបាល និងសង្គមជាតិទាំងមូលផងដែរ ដែលបានបង្កឱ្យនិស្សិតទាំងអស់នេះ មានឱកាសបានបន្តការសិក្សានៅក្រៅប្រទេស។

ទន្ទឹមនិងនេះលោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរឹតចំណងមិត្តភាពដ៏ល្អ និងបានផ្តល់នូវអាហារូបកណ៍ ជូនដល់និស្សិតកម្ពុជាជារៀង រាល់ឆ្នាំ ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ប្រពៃ និងមានសារៈសំខាន់បំផុត រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបន្តថា មិត្តភាពជាប្រពៃណីនេះ ត្រូវបានពូនជ្រុំនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ តាំងពីព្រះករុណា ព្រះរាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជំនាន់មុន ដែលទាំងនេះគឺបានបញ្ជាក់ថា កម្ពុជានឹងចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។

លោក វ៉ាង វិនឌៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា សូមសំដែងនូវការអបអរសាទរ ចំពោះនិស្សិត ដែលបានបញ្ចប់ការសិក្សានៅប្រទេសចិន និង និស្សិតជ័យលាភី ឆ្នាំសិក្សា ២០២៥-២០២៦ ដែលត្រៀមទៅសិក្សានាពេលខាងមុខនេះ ក្រោមការយកចិត្តទុកដាក់ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត។

លោកឱ្យដឹងថា ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយសមាគម អ.ម.ត តាំងពីឆ្នាំ ២០១១ មកដល់បច្ចុប្បន្ន ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជាចំនួន៣ជំនាន់មកហើយ។

លោក សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស- និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរគុណ លោកអគ្គរាជទូត សាធារណរដ្ឋប្រជាមានិតចិន សមាគមពាណិជ្ជកម្មករចិន ក្រុមហ៊ុន វិទ្យាស្ថាន និងសាលាបណ្ដុះបណ្ដាលភាសាចិន ព្រមទាំងផ្ដល់ការគាំទ្រជាតិខ្លាំង នៅក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសនៅក្នុងក្របខណ្ឌអាហារូបករណ៍ ដែលផ្ដល់ជូនគណៈកម្មការ អ.ម.ត ធ្វើឱ្យនិស្សិតបានទៅសិក្សាបន្ត នៅសាធារណរដ្ឋប្រជាមានិតចិន ដែលភាគីពាក់ព័ន្ធទាំងអស់បានផ្ដល់ការគាំទ្រ និងជួយជ្រោមជ្រែង ចំពោះកិច្ចការសហប្រតិបត្តិការល្អ ទៅដល់គណៈកម្មាធិការហារូបករណ៍ ពិសេសបានចំណាយធនធានផ្ទាល់ខ្លួនជាច្រើន ដើម្បីរួមចំណែកទំនុកបម្រុងនិស្សិតកម្ពុជា ក្នុងការជំរុញអនុវត្តភារកិច្ច ដោយទទួលបានផ្លែផ្កាយ៉ាងល្អ គួរជាទីមោទនៈ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ពលករខ្មែរ២នាក់ដែលល្បីលើបណ្តាញសង្គម ដោយសារតែផុសថា គ្មានការងារធ្វើពេលនេះទទួលបានការងារធ្វើហើយ នៅរោងចក្រ Di Lux តាមរយៈការសម្របសម្រួលរបស់អគ្គនាយកដ្ឋានការងារ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com