ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា និងទីម័រឡេស្តេ នឹងធ្វើការជាមួយគ្នាបង្កើតភាពជាដៃគូ ដើរជាមួយគ្នា
ថ្ងៃទី ៖ 16-07-2025, ដោយ​​ Dara007 , 41 Views
                     
ភ្នំពេញៈ សម្តេចតេជោសង្ឃឹមថា កម្ពុជា និងទីម័រឡេស្តេ នឹងធ្វើការជាមួយគ្នាបង្កើតភាពជាដៃគូ ដើរជាមួយគ្នាក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច និងបន្តចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសទាំងពីរ។

ក្នុងឱកាសទទួលស្វាគមន៍លោកស្រី Maria Fernanda Lay ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នារសៀល ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រុមអ្នកនយោបាយរបស់អន្តរសភាអាស៊ានលើកទី១៦ (AIPA Caucus)។

សម្ដេច បានសម្តែងនូវក្តីរីករាយដែលបានជួបលោកជំទាវ ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបនាឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេច នៅទីម័រឡេស្តេ កាលពីខែឧសភាកន្លងទៅ ហើយជាមួយគ្នានេះ ក៏រីករាយដែលអាស៊ានបានសម្រេចទទួលទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខដែលជាការសម្រេចបាននូវគោលដៅខ្លួន។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដែលលោកជំទាវបានលើកឡើង និងបានរំលឹកអំពីការទទួលបដិសណ្ឋារកិច្ចដ៏អស្ចារ្យ ប្រកបដោយភាពរាក់ទាក់ ស្និទ្ធស្នាល និងការជឿទុកចិត្ត ជូនចំពោះសម្តេច នៅក្នុងឱកាសទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ។

នៅក្នុងន័យនេះ សម្តេចបានថ្លែងអំណរគុណ និងទន្ទឹមគ្នានេះ តាមរយៈលោកជំទាវ ផ្តាំផ្ញើនូវការសួរសុខទុក្ខឯកឧត្តមបណ្ឌិតប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីទីម័រឡេស្តេ ដែលជាមិត្តចាស់។

សម្តេចតេជោបានលើកឡើងនូវភាពជឿជាក់ចំពោះទីម័រឡេស្តេជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ដោយសម្តេចបានបង្ហាញពីស្ថានភាពខុសគ្នារវាងកម្ពុជា និងទីម័រឡេស្តេ ទាំងទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម នៅពេលដែលប្រទេសទាំងពីរចូលជាសមាជិកអាស៊ានដំបូង។

ជាមួយនឹងភាពអំណត់ទន្ទឹងរង់ចាំតាំងពីឆ្នាំ២០១១ សម្តេចតេជោបានលើកបន្ថែមថា ទីម័រឡេស្តេក៏បានបោះជំហានអភិវឌ្ឍខ្លួនទៅលើផ្នែកផ្សេងៗ រួមទាំងធនធានមនុស្ស។

សម្តេចបានគូសបញ្ជាក់ឡើងវិញថា ការបញ្ចូលសមាជិកអាស៊ានថ្មី មិនមែនជាបន្ទុករបស់សមាជិកចាស់នោះទេ តែជាការរួមចំណែក ហើយវាជាការចាំបាច់ដែលយើងត្រូវការរួបរួមក្នុងតំបន់ និងធ្វើឱ្យតំបន់មានការរីកលូតលាស់។  នៅក្នុងក្របខ័ណ្ឌទ្វេភាគី សម្តេចតេជោបានចង្អុលបង្ហាញអំពីសក្តានុពលនៃសន្តិសុខស្បៀងរបស់កម្ពុជា ខណៈដែលទីម័រឡេស្តេមានសក្តានុពលសន្តិសុខថាមពល ដែលជាកត្តាបំពេញឱ្យគ្នាទៅវិញទៅមក។

នៅក្នុងបរិបទនេះ សម្តេចសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងធ្វើការជាមួយគ្នាបង្កើតភាពជាដៃគូ ដើរជាមួយគ្នាក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច និងបន្តចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។

ឆ្លៀតនៅក្នុងឱកាសនៃជំនួបនេះ សម្តេចតេជោ បានចែករំលែកអំពីមូលដ្ឋាន និងទស្សនៈវិស័យនៃការសម្រេចចិត្តរបស់សម្តេច ក្នុងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំជំនាន់ថ្មី  ដែលនោះគឺដើម្បីសន្តិភាព ស្ថិរភាពយូរអង្វែង ការអភិវឌ្ឍ និងជៀសវាងនូវការច្រំដែលនៃប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលតែងតែមានជម្លោះនៅពេលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ។

នាឱកាសជំនួបនេះ លោកស្រីប្រធានរដ្ឋសភាទីម័រឡេស្តេ បានសម្តែងនូវការគោរពអរគុណ និងជាកិត្តិយស ចំពោះការទទួលស្វាគមន៍របស់ សម្តេចតេជោ និងបដិសណ្ឋារកិច្ចនានាដែលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AIPA បានផ្តល់ជូនលោកជំទាវ និងគណៈប្រតិភូ។ លោកស្រីបានលើកឡើងថា នេះជាលើកទី១ហើយ ដែលលោកជំទាវបានមកកម្ពុជា និងបានឃើញយល់ដឹងអំពីកម្ពុជា និងទន្ទឹមគ្នានេះ ផ្លាស់ប្តូរទស្សនៈគ្នានៅក្នុងឱកាសនៃកិច្ចប្រជុំ និងជំនួបនានាជាមួយភាគីកម្ពុជា។

ដោយស្ថានភាពកម្ពុជា និងទីម័រឡេស្តេ មានភាពស្រដៀងគ្នានោះ លោកស្រីនឹងពាំនាំបទបពិសោធន៍មេរៀនទាំងនោះទៅទីម័រឡេស្តេ។

ជាមួយគ្នានេះ លោកស្រីសង្ឃឹមថា ក្នុងនាមបងប្អូនអាស៊ាន កម្ពុជានឹងបន្តរួមដំណើរជាមួយគ្នា ហើយជឿជាក់ថា នៅក្នុងដំណើរនេះ ទីម័រឡេស្តេអាចប្រែក្លាយការប្រឈមនានា ទៅជាកាលានុវត្តភាពផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើបច្ចុប្បន្នភាពជាថ្មីម្តងទៀតនូវមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករ និងពាណិជ្ជករ ធុរជន និងសាធារណជន។ នេះបើយោងតាមលិខិតជូនដំណឹងរបស់អគ្គនាយ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com