ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅខណ្ឌបឹងកេងកង ខណ្ឌសែនសុខ ឃាតខ្លួនជនជាតិចិន និងវៀតណាមបានចំនួន១០០នាក់
ថ្ងៃទី ៖ 16-07-2025, ដោយ​​ Dara007 , 47 Views
                     
ភ្នំពេញៈ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រតិបត្តិការដោយកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅក្នុងទីតាំងផ្សេងគ្នាក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបានត្រួតពិនិត្យរកឃើញជនសង្ស័យ និងសម្ភារះមួយចំនួនដូចខាងក្រោម៖ -ជនជាតិចិនតៃវ៉ាន់ ៧៥នាក់ - ⁠ជនជាតិចិន ចំនួន ២៤នាក់ - ជនជាតិវៀតណាម ១នាក់ -ទូរស័ព្ទ ៤៦៩គ្រឿង - កំព្យុទ័រ ១២២ គ្រឿង Laptop ចំនួន ០៥គ្រឿង - ⁠លិខិតឆ្លងដែន ចំនួន៣៤ក្បាល (ចិនតៃវ៉ាន់) - រថយន្តសរុបចំនួន ០២គ្រឿង - ស៊ីមទូរសព្ទជាច្រើនមិនទាន់ប្រើប្រាស់ ។

បច្ចុប្បន្ន ជនជាតិចិនតៃវ៉ាន់ វៀតណាម និងចិន ព្រមទាំង សម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ព្រមទាំងនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើបច្ចុប្បន្នភាពជាថ្មីម្តងទៀតនូវមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករ និងពាណិជ្ជករ ធុរជន និងសាធារណជន។ នេះបើយោងតាមលិខិតជូនដំណឹងរបស់អគ្គនាយ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com