មន្រ្ដីជំនាញ ចុះពង្រឹងវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ របស់នគរបាលចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្រ្ត ខេត្តតាកែវ
ថ្ងៃទី ៖ 16-07-2025, ដោយ Dara007 , 32 Views
តាកែវៈ ក្រុមការងារតាមដានត្រួតពិនិត្យ និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ នគរបាលចរាចរណ៍ផ្លូវគោក បានចុះពង្រឹងវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ របស់នគរបាលចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្រ្តខេត្តតាកែវ ឱ្យស្របតាមគោលការរបស់ក្រសួងមហាផ្ទៃ ។
នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ អនុវត្តតាមសេចកី្តសម្រេចលេខ០៨៥ សសរ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រុមការងារតាមដានត្រួតពិនិត្យ និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ នគរបាលចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យការអនុវត្តច្បាប់ របស់នគរបាលចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្រ្ត ខេត្តតាកែវ កែប និងកំពត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុខ ណុប អនុប្រធាននាយកដ្ឋាន ខេត្តព្រៃវែង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចេង វុឌ្ឍី អនុប្រធាននាយកដ្ឋាន, ខេត្តក្រចេះ និងស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ស៊ីណាត អនុប្រធាននាយកដ្ឋាន, ខេត្តកណ្តាល និងពោធិ៍សាត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡៃ ហួត អនុប្រធាននាយកដ្ឋាន។
ការចុះត្រួតពិនិត្យ ធ្វើឡើងក្នុងគោលបំណង ពង្រឹងវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ដល់មន្រី្តនគរបាលចរាចរណ៍ផ្លូវគោក បង្កើនប្រសិទ្ធភាពការអនុវត្តច្បាប់សី្តពីចរាចរណ៍ផ្លូវគោក ស្របតាមយន្តការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ៕
|