ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ស្ពានមិត្តភាពកម្ពុជា-កូរ៉េនឹងបើកការដ្ឋានដើមឆ្នាំក្រោយ
ថ្ងៃទី ៖ 15-07-2025, ដោយ​​ Dara007 , 46 Views
                     
ភ្នំពេញៈ មុននឹងបញ្ចប់អាណត្តិការទូតនៅកម្ពុជាអស់រយៈពេល៤ឆ្នាំ លោក Park Jong-Wookបានបង្ហាញក្តីសង្ឃឹមនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងដែលមានការចុះហត្ថលេខាព្រមព្រៀងជាមួយគ្នារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកាលពីអំឡុងឆ្នាំ២០២២ នឹងបើកការដ្ឋានសាងសងនៅដើមឆ្នាំក្រោយ ពោលនៅឆ្នាំ២០២៦។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជាបានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក Park Jong-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៥ ខែកក្កដាថា ឯកអគ្គរដ្ឋទូតបានរំលេចពីការកម្ចីសម្បទានមួយចំនួនរបស់កូរ៉េខាងត្បូងបានផ្តល់សម្រាប់កម្ពុជា ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍន៍កម្ពុជាឲ្យមានការរីកចម្រើនលូតលាស់បន្ថែមទៀត ដូចជាកម្ចីសម្បទានក្នុងការកសាងផ្លូវ និងធ្វើស្ពានជាដើម ។ ក្នុងនោះ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ។

លោកសង្ឃឹមថា ស្ពានមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងនឹងបើកការដ្ឋានក្នុងពេលឆាប់ៗខាងមុខ ជាពិសេសនៅក្នុងដើមឆ្នាំ២០២៦ ឆ្នាំក្រោយ”។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត ជាគម្រោងទទួលបានហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានទីតាំងស្ថិតនៅផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល)។ ជាប្រភេទស្ពានខ្សែកាប សសរមេមានទម្រង់ជាដៃប្រណម (សំពះ) មានចំនួន២ ឆ្លងទន្លេសាបប្រវែង ១ ០៧០ម៉ែត្រ និងទន្លេមេគង្គប្រវែង ១ ២៦២ម៉ែត្រ មានទទឹងស្ពាន ២៦,៥ម៉ែត្រនិងផ្លូវតភ្ជាប់ប្រវែង១១៧៤.៩ម៉ែត្រ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើបច្ចុប្បន្នភាពជាថ្មីម្តងទៀតនូវមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករ និងពាណិជ្ជករ ធុរជន និងសាធារណជន។ នេះបើយោងតាមលិខិតជូនដំណឹងរបស់អគ្គនាយ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com