ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី៖ ថៃមិនច្បាស់លាស់ចំពោះការបិទបើកច្រកព្រំដែន
ថ្ងៃទី ៖ 01-07-2025, ដោយ​​ Dara007 , 34 Views
                     
តាកែវៈ នាយករដ្ឋមន្រ្ដីកម្ពុជាអះអាងថា ភាគីថៃមិនមានភាពច្បាស់លាស់ចំពោះការបិទបើកច្រកព្រំដែននៅឡើយ ដោយសូម្បីតែលិខិតមួយគ្មានការទទួលខុសត្រូវផង។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ «ទិវាមច្ឆជាតិ ១កក្កដា ២០២៥» នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឆ្លើយតបទៅកាន់ភាគីថៃថា កម្ពុជាមានភាពច្បាស់លាស់ក្នុងការធ្វើកិច្ចការងារ និងមានការទទួលខុសត្រូវច្បាស់លាស់ ដោយមិនរញ៉េរញ៉ៃដូចខ្លួន(ថៃ)នោះឡើយ ជាពិសេសគឺបញ្ហាបិទ-បើកច្រកព្រំដែននេះតែម្តង។

សម្ដេចធិបតី អះអាងថា អ្នកលេង ប៉ះអ្នកមែន កម្ពុជាអត់លឹបលៗទេ ដោយកម្ពុជារង់ចាំអ្នកមានសិទ្ធិពិតប្រាកដ អ្នកមានអំណាចពិតប្រាកដរបស់ថៃ មកដោះស្រាយជាមួយកម្ពុជា។ ការចរចារឿងព្រំដែនក៏ដោយអាចដោះស្រាយទៅបានទាល់តែមានការបើកច្រកជាឯកតោភាគីរបស់ថៃឡើងវិញសិន។

ជាមួយគ្នានេះ សម្តេចធិបតី បន្ថែមថា កម្ពុជានៅតែបន្តដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងច្បាប់អន្តរជាតិដដែល ហើយកុំឃើញកម្ពុជាស្ងៀមស្ងាត់កុំគិតថា កម្ពុជាខ្លាចខ្លួនឱ្យសោះ កម្ពុជាមានលទ្ធភាពឆ្លើយតបគ្រប់ពេលវេលាទាំងអស់។

សំឡេង«សម្តេចធិបតីថ្លែង ថា តើឱ្យកម្ពុជាបើកយ៉ាងម៉េច (ច្រកព្រំដែនកម្ពុជា-ថៃ) បើគ្រាន់តែលិខិតមួយរបស់ថៃចេញ មានមនុស្ស បីបួននាក់ និយាយផ្សេងគ្នា។ សម្តេចសម្តែងការហួសចិត្តថា បើបែបនេះ តើយើងទៅនិយាយជាមួយនរណា តើនរណាជាអ្នកទទួលខុសត្រូវពិតប្រាកដរបស់ភាគីថៃ»៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នារសៀលថ្ងៃ ទី១ ខែកក្កដា ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ចូលជួបសម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com