ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី៖ កម្ពុជា មិនបានលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ
ថ្ងៃទី ៖ 01-07-2025, ដោយ​​ Dara007 , 24 Views
                     
តាកែវៈ នាយករដ្ឋមន្រ្ដីប្រាប់ភាគីថៃថា កម្ពុជា មិនបានលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ ប៉ុន្ដែគ្រាន់តែជាការរក្សាសិទ្ធិការពារខ្លួន និងបង្ហាញតម្លាភាពជូនប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ «ទិវាមច្ឆជាតិ ១កក្កដា ២០២៥» នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា សម្ដេចមិនចង់តមាត់ជាមួយប្រទេសជិតខាងខ្លះទេ ប៉ុន្ដែនៅពេលមិនមាត់គេមើលងាយយើង ប៉ុន្ដែដល់ពេលមាត់គេថាយើងលូកដៃផ្ទៃក្នុងប្រទេសរបស់គេ ខណៈកម្ពុជាមានវិធីឆ្លើយតប និងទប់ស្កាត់បានទាំងអស់ចំពោះការគំរាមកំហែងពីប្រទេសជិតខាង ខណៈមានការគំរាមកំហែងទាំងផ្នែកសេដ្ឋកិច្ច និងយោធាដល់កម្ពុជាផងនោះ។

សម្តេចធិបតីបានបញ្ជាក់ថា កន្លងមក ភាគីថៃ តែងបានចោទប្រកាន់សម្តេចតេជោហ៊ុន សែនថា បានលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃ ដែលប្រការនេះ ជាការលាបពណ៌ មួលបង្កាច់ និងមិនមែនជាការពិតនោះឡើយ។ សម្តេចធិបតីអះអាងថា ការអនុវត្តវិធានការឆ្លើយតបរបស់កម្ពុជាទៅកាន់ភាគីថៃកន្លងមក គ្រាន់តែជាការរក្សាសិទ្ធិការពារខ្លួន និងបង្ហាញតម្លាភាពចំពោះប្រជាជនកម្ពុជាតែប៉ុណ្ណោះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចការពារប្រជាជន ១៧លាននាក់ ការពារសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ប្រទេសកម្ពុជាប៉ុណ្ណោះ ហើយកម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព និងតាមយន្តការច្បាប់អន្តរជាតិ នៅតំបន់មានជម្លោះដដែល។

សម្ដេចធិបតី ថ្លែងថា អ្នកលេង ប៉ះអ្នកមែន កម្ពុជា អត់លឹបលៗទេ ដោយកម្ពុជារង់ចាំអ្នកមានសិទ្ធិពិតប្រាកដ អ្នកមានអំណាចពិតប្រាកដរបស់ថៃ មកដោះស្រាយជាមួយកម្ពុជា។ ការចរចារឿងព្រំដែនក៏ដោយអាចដោះស្រាយទៅបានទាល់តែមានការបើកច្រកជាឯកតោភាគីរបស់ថៃឡើងវិញសិន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នារសៀលថ្ងៃ ទី១ ខែកក្កដា ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ចូលជួបសម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com