ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល ព្រួយបារម្ភចំពោះអត្រាមរណៈនៃការលង់ទឹកនៅកម្ពុជានៅតែមានកំណើនខ្ពស់
ថ្ងៃទី ៖ 30-06-2025, ដោយ​​ dara007 , 26 Views
                     
ភ្នំពេញៈ មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល បង្ហាញការព្រួយបារម្ភចំពោះអត្រាមរណៈនៃការលង់ទឹកនៅកម្ពុជានៅតែមានកំណើនខ្ពស់ ដែលបង្ហាញពីបញ្ហាប្រឈម ផ្នែកសុខភាពសាធារណៈ ជាពិសេសសម្រាប់ក្រុមដែលងាយរងគ្រោះ ។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹក នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារមេគង្គវីយូ ថោវើ១ លោក សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និង វិស័យឯកជន ចូលរួមដោះស្រាយបញ្ហាប្រឈមខាងលើនេះទាំងអស់គ្នា ព្រោះការការពារកុមារ ក៏ដូច ជាមនុស្សទូទៅពីហានិភ័យនៃការលង់ទឹកតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងប្រកបដោយ និរន្តរភាព មិនអាចស្ថាប័ន ឬវិស័យណាមួយអាចដោះស្រាយ ហានិភ័យសុខភាពនេះ តែឯងបានទេ ដើម្បីកាត់បន្ថយអត្រាមរណៈដែលបណ្ដាលមកពីការលង់ទឹកនៅកម្ពុជា។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានការអភិវឌ្ឍ ដែលឆ្លុះបញ្ចាំងដោយការកើនឡើងនូវសូចនាករ សេដ្ឋកិច្ច និងមនុស្សជាប្រចាំ។ ប្រទេសកម្ពុជាក៏ដូចបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកដែរ នៅតែមានបញ្ហាប្រឈមទៅនឹងសុខភាពសាធារណៈដូចជាបញ្ហាលង់ទឹក។ ក្នុងនោះមនុស្សប្រមាណ ៧៨,០០០នាក់ បាន លង់ទឹកជារៀងរាល់ឆ្នាំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដោយជាបធ្យម មានម្នាក់ស្លាប់រៀងរាល់ប្រាំមួយនាទីម្ដង។ អត្រាមរណៈនៃការលង់ទឹកគឺខ្ពស់ដែលបង្ហាញពីបញ្ហាប្រឈម ផ្នែកសុខភាពសាធារណៈជាពិសេសសម្រាប់ក្រុមដែលងាយរងគ្រោះ ។

យោងតាមទិន្នន័យប៉ាន់ស្មានសុខភាពសកលដែលបានចេញផ្សាយក្នុងឆ្នាំ២០២១ប្រទេសកម្ពុជាមានអត្រាមរណ:ដោយការលង់ទឹកប្រមាណ៧.៦នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ ដែលខ្ពស់ជាងមធ្យមភាគក្នុងតំបន់ដែលមាន ៤.៣ នាក់ និងមធ្យមភាគសកលដែលមានតែ ៣.៨ នាក់។ ការលង់ទឹកមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ វាអាចកាត់បន្ថយនូវមូលធនមនុស្ស និងបន្ទុកសេដ្ឋកិច្ចនៅទូទាំងពិភពលោកការប៉ាន់ប្រមាណតម្លៃសង្គមនៃការលង់ទឹកមានចំនួន ១៤៦៩ ពាន់លានដុល្លា ក្នុងឆ្នាំ២០១៥ ដោយសង្កត់ធ្ងន់លើផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនលើមូលហេតុដែល អាចការពារបាននៃការស្លាប់នេះ។ នៅក្នុងនោះជាង ៩០%នៃការស្លាប់ដោយសារលង់ទឹកកើតឡើងនៅក្នុងប្រទេសកម្ពុជា គឺមានចំណូលទាបនិងមធ្យម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោករដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តដល់ដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេសអង្គការ ILO ឱ្យបន្តសហការលើយន្តការគាំពារពលករចំណាកស្រុក និងលុបបំបាត់ពលករទេសន្តរប្រវេសន៍ ក្នុងវិស័យការងារដែលមិនមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការគាំពារ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com