ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រីកំពុងទទួលបានការជួសជុល និងថែទាំ
ថ្ងៃទី ៖ 26-06-2025, ដោយ​​ dara007 , 7 Views
                     
សៀមរាបៈ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រី ក្នុងបំណងសង្រ្គោះរចនាសម្ពន្ធប្រាសាទនេះ ឱ្យមានភាពរឹងមាំឡើងវិញ។

ក ជា សារិទ្ធ មន្រ្តីបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នេះជាដំណាក់កាលទី២ នៃគម្រោងជួសជុលខ្លោងទ្វារនេះ បន្ទាប់ពីដំណាក់កាលទី១ធ្វើឡើងក្នុងឆ្នាំ២០២៤ ដោយក្នុងនោះបានសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធនឹងកិច្ចការមានកន្លងមកនៅប្រាសាទបន្ទាយប្រី។

ដោយសារកត្តាធម្មជាតិ អាយុកាលសំណង់ និងការរំខានដោយកត្តាមនុស្សផងនោះ ធ្វើឱ្យសំណង់ប្រាសាទនេះមានការបាក់បែក និងដួលរលំជាច្រើន ដែលទាមទារឱ្យមានការសង្រ្គោះ និងជួសជុលពង្រឹងរចនាសម្ពន្ធឡើងវិញ។ ការជួសជុលពង្រឹងខ្លោងទ្វារខាងកើតនេះ លោក ជា សារិទ្ធ បានបញ្ជាក់ថា ក្រុមការងាររបស់លោកបានរើ និងរៀបថ្មឡើងវិញទាំងស្រុង។ ពេលកំណាយសិក្សាគ្រឹះ គេប្រទះឃើញថ្មជញ្ជាំងនិងដំបូល លើកលែងតែថ្មខឿនដែលគេរកមិនឃើញ ប្រហែលគេដកយកទៅប្រើនៅទីតាំងផ្សេង។ ម្ល៉ោះហើយពេលជួសជុលគេត្រូវជំនួសថ្មថ្មីដើម្បីពង្រឹងរចនាសម្ពន្ធខឿនឱ្យរឹងមាំ។ គិតត្រឹមចុងខែមិថុនានេះ គម្រោងជួសជុលខ្លោងទ្វារទី២ខាងកើត កំពុងដំណើរការទៅមុខដោយរលូន និងរំពឹងថា អាចនឹងបញ្ចប់រួចរាល់នៅចុងខែ វិច្ឆិកា ខាងមុខនេះ។

ទោះបីស្ថិតនៅជិតប្រាសាទព្រះខ័ន ប៉ុន្តែមានទេសចរតិចណាស់ ដែលបានចូលទស្សនាប្រាសាទនេះ។ គម្រោងនេះធ្វើឡើងដោយអនុលោមតាមផែនការមេរបស់អាជ្ញាធរជាតិអប្សរា ដែលត្រូវធានាបាននូវសុវត្ថិភាពសំណង់ប្រាសាទ និងភ្ញៀវទេសចរ និងលើកតម្លៃសំណង់ស្ថាបត្យប្រវត្តិសាស្ត្រសម័យអង្គរ។ លើសពីនោះ គឺការ ពង្រីកវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយប្រីដើម្បីបញ្ចៀសការកកស្ទះពីប្រាសាទធំៗ។

សូមបញ្ជាក់ថា ប្រាសាទបន្ទាយប្រី មានទីតាំងស្ថិតនៅខាងជើងប្រាសាទព្រះខ័ន ហើយកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្មនទី៧ ស្ថិតក្នុងរចនាបថបាយ័ន នាចុងសតវត្សរ៍ទី១២ សង់ពីថ្មភក់លាយថ្មបាយក្រៀម មានកំពែង៣ជាន់ ហ៊ុព័ទ្ធដោយកសិន្ធុទឹកមួយជាន់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រី ក្នុងបំណងសង្រ្គោះរចនាសម្ពន្ធប្រាសាទនេះ ឱ្យមានភាពរឹងមាំឡើងវិញ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com