ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចតេជោប្រកាសបិទនាំចូលទំនិញបន្លែ ផ្លែ ឈើ ថៃគ្រប់ប្រភេទនៅថ្ងៃស្អែក ប្រសិនបើកងទ័ពថៃមិនព្រមបើកច្រកព្រំដែន
ថ្ងៃទី ៖ 16-06-2025, ដោយ​​ dara007 , 106 Views
                     
ភ្នំពេញៈ សម្តេចតេជោប្រកាសបិទនាំចូលទំនិញបន្លែ ផ្លែ ឈើ ថៃគ្រប់ប្រភេទនៅថ្ងៃស្អែក ប្រសិនបើកងទ័ពថៃមិនព្រមបើកច្រកព្រំដែន ដើម្បីធ្វើយ៉ាងណាឱ្យស្ថានច្រកព្រំដែនល្អដូចដើមឡើងវិញ។

ការព្រមាននេះធ្វើឡើងក្នុងឱកាសថ្លែងសារពិសេសក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ពីបញ្ហាព្រំដែនកម្ពុជា-ថៃ មុននឹងចូលដល់របៀបវារៈនៃអង្គប្រជុំព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ថ្ងៃនេះ តាមពិតត្រូវបិទច្រកព្រំដែនទាំងអស់នៃការនាំចូលទំនិញពីប្រទេសថៃ ប៉ុន្ដែកម្ពុជាពន្យារពេល២៤ម៉ោងទៀត ដោយមានការចរចារជាមួយនាយករដ្ឋមន្រ្ដីថៃ ហើយបើថ្ងៃនេះ ភាគីថៃមិនអនុវត្តតាមកិច្ចចរចាបើកច្រកព្រំដែនឱ្យដូចដើមឡើងវិញទេ កម្ពុជានឹងបិទច្រកទ្វារទាំងស្រុងតែម្ដង ។

សម្ដេចតេជោបានអះអាងថា កម្ពុជា នឹងមិនធ្វើការចរចាណាមួយចំពោះ ការបើកច្រកព្រំដែននោះឡើយ ខណៈដែលកងទ័ពថៃបានបិទព្រំដែនដោយឯតោភាគី បើកងទ័ពថៃបានបិទព្រំដែន ក៏ជាអ្នកបើកដោយខ្លួនេងដែរ ។ ការស្នើសុំចរចា ដើម្បីកុំឱ្យបាក់មុខ ហើយទាញកម្ពុជាទៅបាក់មុខជាមួយ កម្ពុជាជាប្រទេសដែលមានកិត្ដិយស មានសេចក្ដីថ្លៃថ្នូ និងចេះទទួលខុសត្រូវ។

សម្ដេចតេជោ ក៏ប្រាប់ពលរដ្ឋថៃ កុំបន្ទោសកម្ពុជាចំពោះការបិទច្រកដូង បិទការនាំចូលបន្លែផ្លែឈើមកកម្ពុជា គួរ តែបន្ទោសពួកទាហានរបស់ខ្លួនចុះ ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យពលរដ្ឋខ្មែរ អ្នកមានលទ្ធភាព ខិតខំប្រមូលទិញផលិតផល បន្លែ ផ្លែឈើ របស់កសិករខ្មែរ យកទៅចែកជូនកងទ័ពជួរមុខ ឬអង្គការ សមាគមន៍មើលថែកុមារកំព្រាជាដើម ខណៈសម្ដេចបានបញ្ជាក់ថា បើថៃមិនបើកព្រំដែនវិញនៅថ្ងៃនេះ កម្ពុជានឹងបិទច្រកព្រំដែនទាំងអស់ នៅថ្ងៃស្អែកលែងឱ្យមានការនាំចូលទំនិញគ្រប់ប្រភេទ។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នារសៀលថ្ងៃ ទី១ ខែកក្កដា ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ចូលជួបសម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com