ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក បណ្ឌិត យង់ ពៅ ផ្ដាំទៅថៃកុំចង្អុលមកកម្ពុជា ក្នុងខណៈថៃខ្លួនឯង ប្រើផែនទីចោរឆ្នាំ២០០៨
ថ្ងៃទី ៖ 07-06-2025, ដោយ​​ Dara007 , 8 Views
                     
ភ្នំពេញៈ លោក បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយផ្ដាំទៅថៃទាំងយោធា ទាំងរដ្ឋាភិបាល ទាំងអ្នកជាតិនិយមវង្វេងសម័យកាលទាំងឡាយ មុននឹងប្រតិកម្មមកកម្ពុជា ថៃទាំងឡាយឯងត្រូវតាំងចិត្តគោរព «ផែន​ទីដើម» ភ្ជាប់ជាមួយសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤, ឆ្នាំ១៩០៧ ដូចដែលអតីតមហាក្សត្រថៃបានទទួលយកកាលពីឆ្នាំ១៩០៨និង កុំចង្អុលមកកម្ពុជា ក្នុងខណៈថៃខ្លួនឯង ប្រើផែនទីចោរឆ្នាំ២០០៨។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា បើមិនដូច្នោះជាតិសាសន៍ថៃនេះនឹងរងនូវភាពអាម៉ាស់ សារជាថ្មី បាត់បង់កិត្តិយសក្នុងឋានៈជារដ្ឋទំនើប។

គួររំឭកថា «កាលពី៦៣ឆ្នាំ ពោលគឺខែមិថុនា ១៩៦២ សហគមន៍អន្តរជាតិ ចាត់ទុកថា សកម្មភាពរបស់ថៃជាឥរិយាបថអសីលធម៌លើច្បាប់អន្តរជាតិ ហើយគំរាមប្រទេសថៃបើមិនព្រមអនុវត្តសាលក្រម ICJ (១៥ មិថុនា ១៩៦២) ករណីប្រាសាទព្រះវិហារទេ នឹងមានបញ្ហានៅក្នុងកិច្ចការអន្តរជាតិ។ គ្រានោះ ប្រទេសមហាអំណាចបានព្រមានដល់ប្រទេសថៃ ថានឹងត្រូវបញ្ឈប់ពីតួនាទីជាសមាជិកអង្គការសហប្រជាជាតិ ប្រសិនបើប្រទេសថៃមិនព្រមទទួលយកនូវសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ បើមិនព្រមលះបង់ប្រាសាទព្រះវិហារ និងទឹកដីមួយចំនួនដែលខ្លួនកាន់កាប់នោះទេ»។

ការណ៍នេះ ថៃក៏បានឥរិយាបថគោរពសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ។ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦២ ដោយលោក សារិត ថាណារ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា ប្រទេសលោកលំឱនកាយគោរព ទទួលយក សេចក្ដីសម្រេច ICJ ដើម្បីគោរពនូវកិច្ចសន្យារបស់ខ្លួនទៅនឹងធម្មនុញ្ញ UN។

បន្ទាប់មកនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៦២ ប្រមុខការទូតថៃ ក៏បានផ្ញើលិខិតទទួលស្គាល់នូវសាលក្រមរបស់ ICJ ទៅកាន់អគ្គលេខាធិការ UN។ ពាក់ព័ន្ធនឹងរឿងប្រាសាទព្រះវិហារនេះ ថៃត្រូវរងនូវភាពអាម៉ាសម្តងទៀត។ នេះក៏ព្រោះតែនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទរបស់ខ្មែរនៅលើភ្នំដងរែកមួយនេះ ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ប្រការនេះ បានជំរុញឱ្យមានការកើនឡើងជម្លោះរវាងកម្ពុជានិងថៃ តែត្រូវបានដោះស្រាយ និងបកស្រាយដោយសេចក្តីសម្រេចរបស់ ICJ មួយផ្សេងទៀត នៅឆ្នាំ២០១៤ គឺកម្ពុជាឈ្នះដដែល៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កូរ៉េៈ ការហោះត្រង់របស់ក្រុមហ៊ុន Korean Air មកខេត្តសៀមរាប នឹងជំរុញកំណើនទេសចរកូរ៉េ និងសម្រួលការធ្វើដំណើររបស់ប្រជាជនកូរ៉េដែលកំពុងរស់នៅក្នុងខេត្តសៀមរាប និងខេត្តជុំវិញនៅទូទាំងប្រទេស។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com