ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី៖ កម្ពុជានឹងទទួលយកការកាត់ក្ដីរបស់តុលាការ ICJ នៃជម្លោះជាមួយភាគីថៃ
ថ្ងៃទី ៖ 07-06-2025, ដោយ​​ dara007 , 34 Views
                     
រតនគិរីៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសនឹងទទួលស្គាល់ និងទទួលយកការកាត់ក្ដីរបស់តុលាការ ICJ ចំពោះបញ្ហាតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដើម្បីបញ្ចប់ភាពស្រពិចស្រពិលជាមួយប្រទេសថៃ។

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សាអគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និងសមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីបម្រើការចូលរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំ ជូនដល់ប្រជាពលរដ្ឋនៅខេត្តរតនគិរី នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី ទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ ICJឲ្យខាងតែបាន នាពេលឆាប់ៗខាងមុខនេះ ដើម្បីបញ្ចប់រឿងជាមួយប្រទេសថៃ។

សម្ដេចមហាបវរធិបតី បានបញ្ជាក់ពីជំហរបស់កម្ពុជា៤ ចំណុចដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ មានដូចជា ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីអោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី ។ ៣. បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ និង៤. បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ត្រូវមានការជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំង ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ ជាពិសេសតំបន់មានជម្លោះកើតឡើង ជៀសវាងរុញឱ្យមានជម្លោះបែបស្អប់ខ្ពើមជាតិសាសន៍ រវាងកម្ពុជា និងថៃ ។

សូមបញ្ជាក់ថា មានការប៉ះទង្គិចគ្នាមួយ កើតឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កូរ៉េៈ ការហោះត្រង់របស់ក្រុមហ៊ុន Korean Air មកខេត្តសៀមរាប នឹងជំរុញកំណើនទេសចរកូរ៉េ និងសម្រួលការធ្វើដំណើររបស់ប្រជាជនកូរ៉េដែលកំពុងរស់នៅក្នុងខេត្តសៀមរាប និងខេត្តជុំវិញនៅទូទាំងប្រទេស។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com