ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី បង្កើនថវិកាពង្រីកអគារអនុវិទ្យាល័យ និងវិទ្យាល័យឱ្យបានច្រើន
ថ្ងៃទី ៖ 07-06-2025, ដោយ​​ dara007 , 46 Views
                     
រតនគិរីៈ សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា រាជរដ្ឋាភិបាល បានត្រៀមបង្កើនថវិកា ដើម្បីពង្រីកអគារអនុវិទ្យាល័យ និងវិទ្យាល័យឱ្យបានច្រើន ដើម្បីជំរុញលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សាអគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និងសមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីបម្រើការចូលរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំ ជូនដល់ប្រជាពលរដ្ឋនៅខេត្តរតនគិរី នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យស្ថាប័នជំនាញពិនិត្យមើលថវិកា ដើម្បីកសាងសាលាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យឱ្យបានកាន់តែច្រើននៅឆ្នាំក្រោយ រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈផង ដើម្បីធ្វើយ៉ាងណាឱ្យកូនចៅប្រជាពលរដ្ឋបានរៀនចប់មធ្យមសិក្សាឱ្យបានកាន់តែច្រើន និងចេះជំនាញវិជ្ជាជីវៈកាន់តែច្រើន។

សម្ដេចធិបតីបញ្ជាក់ថា ទ្រព្យរយៈពេលវែងរបស់យើង គឺធនធានមនុស្ស ដែលជាទ្រព្យរីកឥតឈប់ឈរ។

ទន្ទឹមនឹងនេះ សម្ដេចធិបតីបន្ថែមថា ការពង្រីកអគារអនុវិទ្យាល័យ និងវិទ្យាល័យ គឺត្រូវបង្កើនគ្រូបន្ថែមទៀតផងដែរ ដើម្បីឆ្លើយតបទៅនឹងការលើកកម្ពស់វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយសក្តានុពល។

សម្តេចធិបតី បានបន្ដថា ប្រជាពលរដ្ឋត្រូវការអប់រំ ទោះបីនៅតំបន់ដាច់ស្រយាលក៏ដោយ ក្រសួងអប់រំយុវជន និងកីឡាត្រូវគិតគូរ បង្កើតសាលារៀន រចនាសម្ព័ន្ធពាក់ព័ន្ធ នឹងវិស័យអប់រំ ឲ្យបានដល់មូលដ្ឋាន ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋ យើងបានចូលរៀនគ្រប់ៗគ្នា ចប់វិទ្យាល័យឲ្យបានច្រើន ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កូរ៉េៈ ការហោះត្រង់របស់ក្រុមហ៊ុន Korean Air មកខេត្តសៀមរាប នឹងជំរុញកំណើនទេសចរកូរ៉េ និងសម្រួលការធ្វើដំណើររបស់ប្រជាជនកូរ៉េដែលកំពុងរស់នៅក្នុងខេត្តសៀមរាប និងខេត្តជុំវិញនៅទូទាំងប្រទេស។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com