ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃមកលើកម្ពុជាបំពានលើអធិបតេយ្យភាព
ថ្ងៃទី ៖ 06-06-2025, ដោយ​​ dara007 , 74 Views
                     
ភ្នំពេញៈ ក្រសួងការបរទេសកម្ពុជា ប្រកាសច្រានចោលនូវការចោទប្រកាន់ផ្ទុយពីការពិតរបស់ភាគីថៃថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ថៃ ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ នៅរសៀលថ្ងៃទី៦ ខែមិថុនានេះ បានឆ្លើយតបក្រោយមានពលរដ្ឋថៃបានធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជា នៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកនាំពាក្យក្រសួងការបរទេសបានបំភ្លឺថា ហេតុការណ៍ពិតប្រាកដកើតឡើងនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលមានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា បណ្តាលឲ្យទាហាន ខ្មែរ ម្នាក់បាត់បង់ជីវិត ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នោះគឺជាតំបន់ត្រូវបានទទួលស្គាល់ថា ជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ ។

លោកបញ្ជាក់ថា ការវាយប្រហារនេះ បានបំពានទៅលើអធិបតេយ្យភាពរបស់កម្ពុជា ហើយនិងមានការចុះ MOU ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរក្នុងខែមិថុនាឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ពិសេស តំបន់មានទំនាស់ ។

លោកអះអាងថា កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កូរ៉េៈ ការហោះត្រង់របស់ក្រុមហ៊ុន Korean Air មកខេត្តសៀមរាប នឹងជំរុញកំណើនទេសចរកូរ៉េ និងសម្រួលការធ្វើដំណើររបស់ប្រជាជនកូរ៉េដែលកំពុងរស់នៅក្នុងខេត្តសៀមរាប និងខេត្តជុំវិញនៅទូទាំងប្រទេស។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com