ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អង្គការ APOPO ពង្រីកគម្រោងប្រែក្លាយពីចម្ការមីនទៅជាវាលស្រែនៅខេត្តព្រះវិហារ
ថ្ងៃទី ៖ 05-06-2025, ដោយ​​ Dara007 , 67 Views
                     
ភ្នំពេញៈ អង្គការ APOPO បានពង្រីកគម្រោងប្រែក្លាយពីចម្ការមីនទៅជាវាលស្រែនៅខេត្តព្រះវិហារ បន្ទាប់ពីបង្កើតនូវមជ្ឈមណ្ឌលមួយក្នុងទីរួមខេត្តសៀមរាប ដោយតាំងបង្ហាញនូវផែនទីតំបន់គម្រាម រូបភាពកិច្ចប្រតិបត្តិការ ការបង្ហាញអំពីសត្វកណ្តុរហិតរកមីន/គ្រាប់ជាដើម។

ក្នុងជំនួបសម្ដែងការគួរសម និងធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការសកម្មភាពមីនរបស់អង្គការ APOPO នៅកម្ពុជា ជាមួយលោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន លោក Michael Heiman នាយកអង្គការ APOPO ប្រចាំកម្ពុជា បានសម្តែងនូវការអំណរគុណចំពោះអាជ្ញាធរមីន ដែលផ្តល់ការគាំទ្រ និងកិច្ចសហការដល់អង្គការ APOPO ក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ដែលបច្ចុប្បន្ននេះ កិច្ចប្រត្តិបត្តិការរបស់អង្គការ APOPO មួយផ្នែកធំបានទទួលការគាំទ្រពីប្រទេសបែលហ្សិក និងចក្រភពអង់គ្លេស ក្រោមកិច្ចសហការជាមួយអង្គភាព CMAC និងអង្គការ MAG ទៅតាមតំបន់ប្រតិបត្តិការ។

លោកបន្តទៀតថា ក្រៅពីកិច្ចប្រតិបត្តិការនៅទីវាល អង្គការ APOPO បានបង្កើតនូវមជ្ឈមណ្ឌលមួយក្នុងទីរួមខេត្តសៀមរាប (Visitor Center) ដោយតាំងបង្ហាញនូវផែនទីតំបន់គម្រាម រូបភាពកិច្ចប្រតិបត្តិការ ការបង្ហាញអំពីសត្វកណ្តុរហិតរកមីន/គ្រាប់ជាដើម ដើម្បីបង្ហាញជូនភ្ញៀវជាតិ-អន្តរជាតិចូលទស្សនាស្វែងយល់អំពីកិច្ចប្រតិបត្តិការបោសសម្អាតមនុស្សធម៌របស់អង្គការ APOPO នៅកម្ពុជា ដែលរហូតដល់ពេលនេះមានភ្ញៀវចូលទស្សនាប្រមាណជាង ៦៥០០០នាក់ រួមទាំងគណៈប្រតិភូជាន់ខ្ពស់ផងដែរ។

ជាងនេះទៅទៀត អង្គការ APOPO បាននឹងកំពុងអនុវត្តគម្រោងប្រែក្លាយពីចម្ការមីនទៅជាវាលស្រែ (Minefields to Ricefileds project) ក្នុងខេត្តព្រះវិហារ ដែលការអនុវត្តគម្រោងនេះ មិនត្រឹមតែធ្វើការបោសសម្អាតមីនឱ្យអស់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ផងដែរ។

ក្នុងនោះ លោក Michael Heiman បានស្នើសុំឱ្យមានការគាំទ្របន្ថែមពីអាជ្ញាធរមីន។

ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណដល់អង្គការ APOPO ដែលបានចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងវិស័យសកម្មភាពមីនកម្ពុជា រួមទាំងគាំទ្រភាពជាប្រធានរបស់កម្ពុជានៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កន្លងមកនេះ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសារៈសំខាន់ក្នុងភាពជាដៃគូរវាងអាជ្ញាធរមីន និងអង្គការ APOPO។

ដោយឡែក ពាក់ព័ន្ធនឹងការអនុវត្តគម្រោង Minefields to Ricefileds project លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អាជ្ញាធរមីន នឹងបន្តគាំទ្រចំពោះគម្រោងនេះ ហើយអាចនឹងពិចារណាបង្កើតឱ្យក្រុមការងារចំពោះកិច្ច ដែលដឹកនាំដោយអាជ្ញាធរមីន ក្នុងការជួយគាំទ្រ សម្របសម្រួល និងស្វែងរកកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចតេជោ បានអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ។ ការអំពាវនាវនេះធ្វើឡើងតាមរយៈសំណេរក្នុងបណ្ដាញសង្គមហ្វេកប៊ុកផ្លូវការរបស់សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com