ឯកឧត្តម ឃួង ស្រេង ផ្ញើសារជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ
ថ្ងៃទី ៖ 21-01-2025, ដោយ admin , 33 Views
ភ្នំពេញ : ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា ព្រមទាំងមន្ដ្រីរាជការទាំងអស់ សូមសម្តែងនូវអំណរសាទរ និងសូមគោរពជូននូវសព្ទ សាធុការពរគ្រប់ប្រការជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។
ស្ថិតនៅក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវការគោរពស្ញប់ស្ញែងចំពោះលោកជំទាវបណ្ឌិត ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រកបដោយបទពិសោធដ៏ប៉ិនប្រសប់ ក្នុងការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ជាពិសេស ការដឹកនាំ និងធ្វើសកម្មភាពមនុស្សធម៌ និងសុខាភិបាលយ៉ាងច្រើនលើសលុប តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ យើងខ្ញុំក៏សូមសម្តែងនូវការកោតសរសើរ ចំពោះលោកជំទាវបណ្ឌិត ដែលបានបំពេញ យ៉ាងល្អប្រសើរនូវតួនាទីជា «ស្ត្រីទីមួយ» នៃព្រះរាជាណាចក្រកម្ពុជា៕
|