កម្ពុជា ម៉ាឡេស៊ី ពិភាក្សាលើការបង្កើតក្រុមការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍មូស្លីម និងកញ្ចប់ទេសចរណ៍មូស្លីមរួម
ថ្ងៃទី ៖ 21-01-2025, ដោយ Dara007 , 28 Views
ម៉ាឡេស៊ីៈក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឭលោក DATO SRI TIONG KING SING រដ្ឋមន្ត្រីក្រសួងទេសចរណ៍ វប្បធម៍ និងសិល្ប: ប្រទេសម៉ាឡេស៊ី នារសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោជំនួបនេះ រដ្ឋមន្រ្តីទាំងពីរបានពិភាក្សាលើការបង្កើតក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាឱ្យមានប្រសិទ្ធភាពខ្ពស់ ការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី១ ការជំរុញការបង្កើនជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍សំខាន់ៗ នៃប្រទេសទាំងពីរ និងការរួមគ្នារៀបចំគោលដៅទេសចរណ៍មូស្លីម និងកញ្វប់ទេសចរណ៍មូស្លីមរួម ព្រមទាំងពង្រីកការផ្សព្វផ្សាយទេសចរណ៍មូស្លីមរវាងប្រទេសទាំងពីរ៕
|